ភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់និងបាក់ដៅនៅតំបន់ភាគខាងលិចប្រទេសនេប៉ាល់ បានសម្លាប់មនុស្សយ៉ាងតិចណាស់៤០នាក់និងជម្លៀសខ្លួនរាប់ពាន់នាក់ទៀត នេះបើតាមការបញ្ជាក់ពីអាជ្ញាធរកាលពីថ្ងៃទី១១កក្កដាម្សិលមិញ។ ក្រៅពីមនុស្សស្លាប់នៅមានមនុស្សបាត់ខ្លួនជាច្រើននាក់ ហើយទឹកជំនន់បានបំផ្លាញផ្ទះសម្បែងប្រជាជនផងដែរ រួមទាំងបង្កការខូចខាតនានាជាច្រើនទៀត។ ពេលនេះក្រុមជួយសង្គ្រោះកំពុងជួយជម្លៀសប្រជាជនចេញទៅកន្លែងមានសុវត្ថិភាព អ្នករងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងកំពុងស្វែងរកមនុស្សបាត់ខ្លួន។
គួរបញ្ជាក់ថា គ្រោះទឹកជំនន់និងការបាក់ដីតែងតែវាយប្រហារប្រទេសនេប៉ាល់ជារៀងរាល់ឆ្នាំ គឺចន្លោះពីខែមិថុនាទៅខែកញ្ញានារដូវភ្លៀងមូសុង៕sp