លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយមបានលើកឡើងថា ឥទ្ធិពលពីបាតុភូត La Ninaនិងបាតុភូត Enso ធ្វើឲ្យប្រទេសកម្ពុជា អាចនឹងកើតមាឡើងនូវជំនន់ទឹកភ្លៀង ញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា ឆ្នាំ ២០២០។
លោក ចាន់ យុត្ថា បានសរសេរតាមរយៈហ្វេសប៊ុកផ្ទាល់ខ្លួនយ៉ាងដូច្នេះថា “តាមការសង្កេតរបស់ស្ថានីយឧតុនិយមធំៗនៅអាស៊ី អឺរ៉ុប អាមេរិក បានបង្ហាញថា ចាប់ពីខែកញ្ញា ឆ្នាំ ២០២០ នេះតទៅព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាបណ្ដាប្រទេសក្នុងតំបន់មួយចំនួន នឹងទទួលរងឥទ្ធិពលពីបាតុភូត La Nina ៦០ % និង ៤០ % ទៀត ជាបាតុភូត Enso ។ លក្ខខណ្ឌអាកាសធាតុខាងលើនេះ គឺមានសភាពប្រហាក់ប្រហែលនឹងស្ថានភាពអាកាសធាតុនៅព្រះរាជាណាចក្រកម្ពុជា កាលពីឆ្នាំ ១៩៨១ និងឆ្នាំ ២០១០ ។ជំនន់ទឹកភ្លៀង អាចនឹងកើតមានឡើងញឹកញាប់ ចាប់ពីពាក់កណ្តាលខែកញ្ញា ដល់ចុងខែតុលា ឆ្នាំ ២០២០”៕SS