ខេត្តកណ្តាល៖ លោក គង់ សោភ័ណ្ឌ ដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់អាជ្ញាធរក្រុង-ស្រុកតាមដងទន្លេ ក្នុងភូមិសាស្ត្រខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។ការចេញបញ្ជាយ៉ាងម៉ឺងម៉ាត់បែបនេះ ក្នុងឱកាសដែលលោកចុះត្រួតពិនិត្យស្ថានភាពបែរត្រី ផ្ទះបណ្តែតទឹក ផ្ទះទូកតូចៗ និងសំណង់មិនរៀ បរយ នៅតាមដងទន្លេមេគង្គ ស្ថិតនៅក្នុងភូមិសាស្ត្រស្រុកល្វាឯម ស្រុកកៀនស្វាយ និងស្រុកលើកដែកខេត្តកណ្តាល កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២១។

លោកមអភិបាលខេត្តបន្តថា អាជ្ញាធរស្រុកកៀនស្វាយ ស្រុកល្វាឯម ស្រុកលើកដែក និងក្រុង-ស្រុកដទៃទៀត ដែលមានភូមិសាស្ត្រក្នុងខេត្តកណ្ដាល ត្រូវមានវិធានការអោយបានតឹងរឹងចំពោះផ្ទះបណ្តែតទឹក បែរត្រី ដែលខុសច្បាប់ក្នុងភូមិសាស្ត្ររបស់ខ្លួន ត្រូវចាត់វិធានការតាមនិតិវិធីច្បាប់ដោយគ្មានការយោគយល់ឡើយ។ ទន្ទឹមនឹងនោះអាជ្ញាធរក្រុង-ស្រុកទាំងអស់ត្រូវចាត់អោយមានកងកម្លាំងយាមល្បាតគ្រប់ពេលវេលា និងហាមមិនឱ្យមានបែរត្រី ផ្ទះបណ្តែតទឹកចូលចតក្នុងមូលដ្ឋានខ្លួនជាដាច់ខាត ។

ជាមួយគ្នានេះលោក បញ្ជាឱ្យមន្ត្រីត្រូវគ្រប់គ្រងស្ថិតិ បែរត្រី ផ្ទះបណ្តែតទឹក ទាំងចាស់ទាំងថ្មីអោយបានច្បាស់លាស់ ដើម្បីរៀបចំសណ្តាប់ធ្នាប់តាមដងទន្លេ សំរួលដល់ផ្លូវនាវាចរ  និងប្រព័ន្ធអេកូឡូហ្ស៊ី  ជៀសវៀងការខូខាត់ធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ ដល់សោភ័ណភាព និងសុខភាព របស់ប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកក្នុងទន្លេផងដែរ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ