ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា អបអរសាទរចំពោះរដ្ឋបាលខេត្តទាំង៦ ទទួលបានប័ណ្ណសរសើរ និងរង្វាន់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
6 ខែ មុន
ភ្នំពេញ ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានផ្ញើសារអបអរសាទរចំពោះរដ្ឋបាលខេត្តទាំង៦ ដែលទទួលបានប័ណ្ណសរសើរ និងរង្វាន់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ករណីមិនមានគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តទាំង៦ ដែលទទួលបានប័ណ្ណសរសើរ និងរង្វាន់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត រួមមាន៖ ខេត្តព្រៃវែង កំពង់ឆ្នាំង រតនគិរី កោះកុង ប៉ៃលិន និងខេត្តត្បូងឃ្មុំ។ ក្នុងនោះខេត្តនីមួយៗទទួលបាន ៖ ប័ណ្ណសរសើរ ចំនួន ១ ថវិកា ចំនួន ២០០លានរៀល និងភេជ្ជសៈ ចំនួន ១ពាន់កេស៕