ក្រសួងការងារ ផ្ញើសារលិខិតជូនអង្គការ ILO និងអង្គការ IOM ឱ្យធ្វើកិច្ចអន្តរាគមន៍ភ្លាមៗ ប្រឆាំងការរើសអើងនិងការប្រើហិង្សាលើពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ
(ភ្នំពេញ)៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្ញើសារលិខិតជូនអង្គការអន្តរជាតិខាងការងារ (ILO) និងអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) រួមទាំងការិយាល័យនៃអង្គការទាំង២ ប្រចាំនៅប្រទេសកម្ពុជា និងប្រទេសថៃដោយស្នើឱ្យមានកិច្ចអន្តរាគមន៍ភ្លាមៗប្រឆាំងការរើសអើង និងការប្រើហិង្សាលើពលករខ្មែរដែលកំពុងរស់នៅនិងធ្វើការនៅប្រទេសថៃ សំដៅលើកកម្ពស់សិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់ពលករទេសន្តរប្រវេសន៍ ស្របតាមលិខិតបទដ្ឋានអន្តរជាតិ។
សូមបញ្ជាក់ថា បើតាមការឱ្យដឹងរប់ស ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្នុងរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៤ដល់២៨ ខែកក្កដានេះ ពលករខ្មែរនឹងសម្រុកពីថៃ ចូលក្នុងប្រទេសវិញជិត៤០ម៉ឺននាក់។ផ្អែកតាមស្ថានភាពនេះ រដ្ឋបាលខេត្តជាប់ព្រំដែន ដូចជាខេត្តបាត់ដំបង ប៉ៃលិន បន្ទាយមានជ័យជាដើម បានចុះជួយសម្រួល និងដឹកជញ្ជូនពលរដ្ឋខ្មែរ ទៅកាន់ស្រុកភូមិរៀងៗខ្លួនផងដែរ ដោយយកចិត្តទុកដាក់៕