កុមារប្រមាណ១៣,០០០នាក់នៅខេត្តសៀមរាប និងព្រះវិហារនឹងរួចផុតពីអំពើហិង្សានៅក្នុងសា លា រៀន ដែលស្ថិតនៅក្នុងគម្រោងមួយឈ្មោះថា “បញ្ចប់អំពើហិង្សាលើកុមារនៅ ក្នុងសាលា រៀននៅកម្ពុជា ” ក្នុងគោលបំណងដើម្បីចូលរួមកាត់បន្ថយអំពើ ហិង្សាលើកុមារដែ លកើតមានឡើងនៅក្នុង និងជុំវិញ សាលារៀន ដែលនឹងរៀបចំពិធីសម្ភោធជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។
គម្រោង “បញ្ចប់អំពើហិង្សាលើកុមារនៅក្នុងសាលារៀននៅកម្ពុជា” ត្រូវបានបញ្ជាក់ថា កុមារប្រមាណ ១៣,០០០នាក់នៅក្នុងខេត្តសៀមរាប និងព្រះវិហារនឹងត្រូវបានជួយគាំទ្រ ក្នុងនោះរួមមានទាំង កុមារដែលមិនកំណត់អត្តសញ្ញាណភេទខ្លួនឯង និងកុមារមានពិការភាព។
កុមារដែលរងអំពើហិង្សាមានផលអវិជ្ជមានរយៈពេលយូរលើការអភិវឌ្ឍរបស់ពួកគេ។ នេះបើយោងតាម ការស្ទង់មតិអំពីអំពើហិង្សាលើកុមារនៅកម្ពុជាកាលពីឆ្នាំ២០១៣កន្លងទៅ តួលេខប្រមាណជាងពាក់ កណ្តាលនៃស្ត្រី(៥២.៧%) និងបុរស (៥៤,២%) ដែលមានអាយុពី១៨-២៤ឆ្នាំ បានឱ្យដឹងថា យ៉ាង ហោចណាស់ ពួកគេទទួលរងអំពើហិង្សាលើរាងកាយម្តង មុនដែលពួកគេអាយុ១៨ឆ្នាំ។
ការសិក្សាបានគូសបញ្ចាក់បន្ថែមទៀតថា អំពើហិង្សានៅតាមសាលារៀនច្រើនតែកើតឡើ ងរវាងកុមា រដែលមានអាយុដំណាលគ្នា ប៉ុន្តែគ្រូបង្រៀនជាញឹកញាប់គឺជា អ្នកប្រព្រឹត្តិអំពើហិង្សាទៅលើកុមារ នៅខាងក្រៅផ្ទះវិញ។
ដូច្នេះគម្រោងដែលជារបស់អង្គការ Save the Children រួមទាំងដៃគូរួមមាន អង្គការទស្សនពិភពលោ ក World Vision និងអង្គការភ្លែនអន្តរជាតិ (Plan International) ខាងលើនេះ នឹងផ្តល់សិទ្ធិអំណាច ដល់សាលា និងសហគមន៍ដែលទទួលរងផលប៉ះពាល់ដោយផ្ទាល់ពីអំពើហិង្សានៅក្នុងសាលា ក្នុង គោលបំណងដើម្បីចូលរួមកាត់បន្ថយអំពើហិង្សាលើកុមារដែលកើតមានឡើងនៅក្នុង និងជុំវិញសាលា រៀនតាមរយៈការប្រើប្រាស់ឧបករណ៍បចេ្ចកទេស និងវិធីសាស្រ្តនានាផ្អែកទៅលើភស្តុតាង ដែលបានមកពីការសិក្សាស្រាវជ្រាវ៕SP