ស្វាយរៀង៖ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យប្រុសស្រីសរុបចំនួន៧នាក់ ក្នុងនោះមានជនជាតិ វៀតណាម៦នាក់ និងខ្មែរម្នាក់ ពាក់ព័ន្ធករណីជួញដូរ និងរក្សាទុកគ្រឿងញៀនជិត៣គីឡូក្រាម។

ប្រតិបត្តិការបង្កា្រប និងឃាត់ខ្លួនក្រុមជនសង្ស័យនេះបានធ្វើឡើងកាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង២៣និង៣០នាទី នៅចំណុចផ្ទះសំណាក់ ក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានឲ្យដឹងថា ក្នុងប្រតិបត្តិការនេះកម្លាំងជំនាញបានដកហូតវត្ថុតាងជាសារធាតុញៀនសរុបទម្ងន់ ២៩៨៥,៤៨ក្រាម(២គីឡូ៩៨៥,៤៨ក្រាម ក្នុងនោះ មេតំហ្វេតាមីន(ICE) ទម្ងន់ ១១៧៥,៧១ក្រាម (១គីឡូ១៧៥,៧១ក្រាម)។ 

កេតាមីន(KETAMIN)ទម្ងន់១៤៥៦,១៥ក្រាម (១គីឡូ ៤៥៦,១៥ ក្រាម)។ អ៊ិចស្តាស៊ី(MDMA) ទម្ងន់ ៣៥៣,៦២ ក្រាម ជញ្ជីងថ្លឹងថ្នាំញៀន០២គ្រឿង។ ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តតាមនិតិវីធីច្បាប់៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ