មនុស្ស៣នាក់របួស បន្ទាប់ពីស្ត្រីម្នាក់បានកាន់កាំបិតរកចាក់មនុស្ស នៅលើរថភ្លើងនៅស្ថានីយ៍ Akihabara ក្នុងទីក្រុងតូក្យូ
ជប៉ុន៖ បុរសបីនាក់បានរងរបួស ក្នុងឧប្បត្តិហេតុចាក់គ្នា ហើយត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់ពី ស្ត្រីម្នាក់បានកាន់កាំបិតរកចាក់មនុស្សនៅលើរថភ្លើងនៅស្ថានីយ៍ Akihabara ក្នុងទីក្រុងតូក្យូ។
ប៉ូលីសបានទទួលការហៅទូរស័ព្ទបន្ទាន់មួយនៅមុនម៉ោង ១១ យប់ម៉ោងក្នុងស្រុក ដោយនិយាយថា ស្ត្រីនោះបានចាក់មនុស្សដោយកាំបិត ឱ្យរបួសនៅលើខ្សែរថភ្លើង Yamanote ដែលជាផ្លូវដឹកជញ្ជូនដ៏ មមាញឹកបំផុត នៅក្នុងទីក្រុងនេះ អ្នកនាំពាក្យនាយកដ្ឋានប៉ូលីសក្រុងតូក្យូបាននិយាយថា។
អ្នកនាំពាក្យរូបនេះបាននិយាយថា ស្ត្រីរូបនេះត្រូវបានចាប់ខ្លួន ហើយស្ថានភាពនៃបុរសដែល រងរបួសទាំងបីនាក់នោះ មិនត្រូវបានស្គាល់ឈ្មោះនោះទេ។ទីភ្នាក់ងារព័ត៌មានក្យូដូបានរាយការណ៍ថា គ្មានជនរងគ្រោះណាម្នាក់រងរបួសដែលគំរាមកំហែងដល់អាយុជីវិតឡើយ។
ក្រុមហ៊ុន East Japan Railway Company បាននិយាយថា ខ្សែរថភ្លើង Yamanote loop ត្រូវបានផ្អាកមួយរយៈ ដោយសារ បញ្ហានៅលើរថភ្លើង៕