ប្រេងឥន្ទនៈរបស់រុស្ស៊ីធ្លាក់ថ្លៃទ្វេដងបន្ទាប់ពីធ្វើតាមការកំណត់ ដែលព្រមព្រៀងដោយEU និងប្រទេស G7
រុស្ស៊ី៖ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី Alexander Novak បាននិយាយកាលពីថ្ងៃអាទិត្យថា ប្រទេសរុស្ស៊ីនឹងមិនលក់ប្រេងក្នុងតម្លៃកំណត់តម្លៃ $៦០ដែលព្រមព្រៀងដោយEU និងប្រទេស G7 នោះទេ។ លោកNovak បានបន្ថែមថាទីក្រុងម៉ូស្គូកំពុង "ធ្វើការលើយន្តការ" ដើម្បីជៀសផុតពីការធ្លាក់នៃតម្លៃប្រេង។
ក្រុមប្រឹក្សាសហភាពអឺរ៉ុបបានប្រកាសកាលពីថ្ងៃសៅរ៍ថា សហភាពអឺរ៉ុបបានយល់ព្រមកំណត់តម្លៃប្រេងពីសមុទ្ររុស្ស៊ីនៅត្រឹម៦០ដុល្លារក្នុងមួយបារ៉ែល ឬយ៉ាងហោចណាស់ ៥% ក្រោមអត្រាទីផ្សារចំពោះរដ្ឋ G7 ដែលនៅសេសសល់ និងអូស្ត្រាលីបានធ្វើសេចក្តីប្រកាសស្រដៀងគ្នាកាលពីថ្ងៃសុក្រ ដោយបញ្ជាក់ថា ពួកគេក៏នឹងបដិសេធមិនទទួលយកប្រេងរុស្ស៊ីលើសពី៦០ ដុល្លារក្នុងមួយបារ៉ែលផងដែរ។
ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី បាននិយាយនៅលើប៉ុស្តិ៍ទូរទស្សន៍ Rossiya-24 កាលពីថ្ងៃអាទិត្យថា "យើង នឹងលក់ប្រេង និងផលិតផលប្រេងទៅឱ្យប្រទេសដែលនឹងធ្វើការជាមួយយើងក្នុងលក្ខខណ្ឌទីផ្សារ បើទោះបីជាយើងនឹងត្រូវកាត់បន្ថយការផលិតក៏ដោយ" ៕SP