អាមេរិក៖ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីទី ៤៧របស់សហរដ្ឋអាមេរិក នឹងរៀបចំឡើងនៅឆ្នាំ២០២៤ខាងមុខនេះ សម្រាប់បេក្ខភាពដែលបានបង្ហាញខ្លួន ក៏ដូចជាប្រកាសឈរឈ្មោះបោះឆ្នោតធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិកនោះ គឺមាន២រូបដែលលេចធ្លោរ និងកំពុងបង្ហាញការចាប់អារម្មណ៍យ៉ាងខ្លាំងសម្រាប់ពលរដ្ឋអាមេរិក។

បេក្ខភាពដែលមានអាយុច្រើនជាងគេនោះគឺ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden  ដែលបច្ចុប្បន្ន លោក Biden មានអាយុ៨៦ឆ្នាំនៅចុងអាណត្តិទី២។ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden កាលពីពេលកន្លងទៅ  បានប្រកាសជាផ្លូវការថា លោកនឹងឈរឈ្មោះបោះឆ្នោតធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិកជាថ្មីម្តងទៀតនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះ និងបានស្នើសុំដល់អ្នកបោះឆ្នោតអាមេរិកាំង ទុកពេលឱ្យលោកបង្ហើយការងាររបស់លោក ដែលបានចាប់ផ្តើមកាលពីលោកស្បថចូលកាន់តំណែង និង ស្នើសុំឱ្យទុកមួយឡែកសិននូវក្តីបារម្ភដែលថា លោកជាប្រធានាធិបតីដ៏ចាស់បំផុតរបស់អាមេរិក ដើម្បីដឹកនាំប្រទេសរយៈពេល៤ឆ្នាំបន្ថែមទៀត។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។

ការប្រកាសជាផ្លូវការ ដើម្បីឈរឈ្មោះជាថ្មីធ្វើជាបេក្ខជនប្រធានាធិបតីអាមេរិកក្នុងអាណត្តិក្រោយនេះ ត្រូវបានធ្វើឡើងនៅក្នុងវីដេអូខ្លីមួយដែលមានរយៈពេល៣នាទី ដែលត្រូវបានផ្សព្វផ្សាយនៅចំពេលខួប៤ឆ្នាំ  ដែលលោក Biden បានប្រកាសឈរឈ្មោះដណ្តើមគ្រប់គ្រងសេតវិមាន។កាលពីឆ្នាំ២០១៩ដោយកាលនោះលោកបានសន្យាថា នឹងផ្សះផ្សាប្រទេសជាតិ បើទោះបីជាមានភាពវឹកវរកើតឡើងដោយសារការដឹកនាំរបស់លោក Donald Trump ក្តី ដែលជាគោលដៅមួយ ដែលនៅមិនទាន់សម្រេចបាននៅឡើយ។ 

ដោយឡែកបេក្ខជនប្រធានាធិបតីវ័យចំណាស់មួយរូបទៀតនោះ គឺលោក Donald Trump ដែលមានវ័យ ៧៦ឆ្នាំទៅហើយ ហើយក៏ក្លាយជាអតីត ប្រធានាធិបតីអាម៉េរិកដំបូងគេដែលរងការចោទប្រកាន់ព្រហ្មទណ្ឌមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ។

ណើរស្វែងរកការកាន់អំណាចជាប្រធានាធិបតីថ្មីអាមេរិកក្នុងឆ្នាំ២០២៤ របស់លោកដូណាល់ ត្រាំបានប្រឈមនឹងឧបសគ្គចំពោះមុខ។លោក Donald Trump កំពុងប្រឈមមុខនឹងការចាប់ខ្លួន លើការចោទប្រកាន់ជាច្រើនដែល ផ្តើមចេញពីការស៊ើបអង្កេតលើការបង់ប្រាក់ចំនួន ១៣០,០០០ដុល្លាអាមេរិក ដល់តារាថត កុនអាសអាភាស នាង Stormy Daniels ក្នុងឆ្នាំ២០១៦។ លោកដូណាល់ត្រាំអាយុ៧៦ឆ្នាំ គឺជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលប្រឈមមុខនឹង ការចោទប្រកាន់ពីបទឧក្រិដ្ឋ។

ទោះជាបែបនេះក្តី សេចក្តីរាយការណ៍បង្ហាញថា ការចោទប្រកាន់ ឬសូម្បីតែការកាត់ទោសព្រហ្មទណ្ឌក៏ដោយ ក៏នឹងមិនរារាំង លោក ត្រាំ ពីការបន្តយុទ្ធនាការប្រធានាធិបតីរបស់លោកបានដែរ ប្រសិន បើលោកត្រូវជ្រើសរើសធ្វើដំណើរឈរឈ្មោះជាបេក្ខជនប្រធានាធិបតីមែននោះ។ ម្យ៉ាងទៀត លោក ដូណាល់ ត្រាំ បានបង្ហាញគ្រប់ពេលវេលាថា លោកនឹងបន្តការធ្វើដំណើរទៅមុខក្នុង យុទ្ធនាការឈរឈ្មោះជាប្រធានាធិបតីអាមេរិកក្នុងឆ្នាំ២០២៤ បើទោះបីជាមានអ្វីកើតឡើងក៏ដោយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ