ប៉ូលីសថៃបានធ្វើការបង្ក្រាបកុបកម្ម ដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមបាតុករនៅទីក្រុងបាងកក
ប្រទេសថៃ៖តាមការចុះផ្សាយរបស់សារព័ត៌មានCNA នៅថ្ងៃទី ១១ ខែសីហា ឆ្នាំ២០២១ ប៉ូលីសថៃបានធ្វើការបង្ក្រាបកុបកម្ម ដោយប្រើកាណុងបាញ់ទឹក គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើក្រុមបាតុករនៅទីក្រុងបាងកក ខណៈដែលមនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នា ដើម្បីធ្វើបាតុកម្ម ទាមទារឱ្យមានកំណែទម្រង់លទ្ធិប្រជាធិបតេយ្យ និងប្រឆាំងនឹងដោះស្រាយរបស់រដ្ឋាភិបាល ចំពោះការ រីករាលដាលជំងឺកូវីដ-១៩ ។
ក្រុមបាតុករ បានប្រឆាំងនឹងការហាមឃាត់ការជួបជុំជាសាធារណៈ ខណៈដែលប្រទេសថៃព្យាយាម កំពុងតស៊ូនឹងការផ្ទុះជំងឺដ៏អាក្រក់បំផុត ដោយមានករណីឆ្លងថ្មីប្រមាណ ២ម៉ឺននាក់ជារៀងរាល់ថ្ងៃ។ការចាប់ផ្តើមយឺតយ៉ាវចំពោះកម្មវិធីចាក់វ៉ាក់សាំងកូវីដ -១៩ នៅប្រទេសថៃ និងផលប៉ះពាល់សេដ្ឋកិច្ច ដោយសារការរឹតត្បិត និងការបិទអាជីវកម្ម បានដាក់សម្ពាធយ៉ាងខ្លាំងដល់រដ្ឋាភិបាលរបស់លោក នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា។
ក្រុមអ្នកតវ៉ារាប់រយនាក់បានធ្វើដំណើរតាមម៉ូតូ និងរថយន្ត នៅពាសពេញដងផ្លូវក្នុងទីក្រុងបាងកក និងមានការប៉ះទង្គិចគ្នា ជាមួយប៉ូលីស។ស្តង់ប៉ូលីសចំនួនពីរត្រូវបានដុតបំផ្លាញ ហើយក្រុមបាតុករខ្លះបានគប់ផាវ និងកាំជ្រួចទៅលើមន្រ្តីប៉ូលីស ដែលបានបាញ់គ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហូរទឹកភ្នែក ទៅលើហ្វូងមនុស្ស៕SP