ស្ត្រីរើសអេតចាយ មានជម្ងឺប្រចាំកាយប្រកាសស្វែងរកសប្បុរសធម៌ ក្រោយប្តីរត់ចោលទាំងមានម្តាយចាស់ជរា និងកូនច្រើននាក់ក្នុងបន្ទុក
ស្រ្តីរើសអេតចាយ មានជីវភាពទីទាល់ក្រលំបាក និងមានជម្ងឺប្រចាំកាយទៀតផង បានដង្ហោយហៅរកជំនួយសប្បុរសធម៌ជាបន្ទាន់ ខណមានជីវភាពក្រីក្រកំពុងមានជម្ងឺប្រចាំកាយមានឈ្មោះគឹម ស្រៀង ដុះសាច់ក្នុងពោះ (មានអាការៈចុកពោះ ក្អួតឈាម ស្តាប់លឺតែនិយាយមិនចេញ និងមានដំបៅជើង...) ស្ត្រីរូបមានមានម្តាយ និងកូនច្រើនៅក្នុងបន្ទុក។
ក្នុងពេលដែលខ្លួនមានជំងឺ ប្តីបានរត់ចោលទុកឱ្យនាងចិញ្ចឹមកូន ៣នាក់(១នាក់ស្លាប់) និងម្តាយចាស់ឱ្យនៅជាមួយ ដោយរោគប្រចាំកាយបែបនេះ ឈ្មោះ គឺម ស្រៀង ពុំអាចមានលទ្ធភាពស្វែងរ ក្នុងគ្រួសារ និងពុំមានលទ្ធភាពក្នុងការបង់ថ្លៃផ្ទះជួលជាច្រើនខែ ប្រឈមនឹងម្ចាស់ផ្ទះដេញចេញពីផ្ទះជួល។
ស្ត្រីរើសអេតចាយរូបនេះ កំពុងស្នាក់នៅផ្ទះជួល ផ្លូវលេខ១០១ (កែង៤៨៤) ក្រុម៣១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ បច្ចុប្បន្ន ស្រ្តីខាងលើកំពុងសម្រាកនៅអាសយដ្ឋាន ដូចបានគោរពរៀបរាប់ជូន លេខទូរស័ព្ទអ្នកជិតខាង ដែលអាចទំនាក់ទំនងបុគ្គលខាងលើបាន ០៩៦ ៥៤៧២៥៩៧៕SP