ជប៉ុន៖ព្រឹត្ដិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២០ ទីក្រុងតូក្យូ ប្រទេសជប៉ុន គិតត្រឹមរសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ សហរដ្ឋអាមេរិក  បានរំកិលឡើងឈរលេខ១ នៃតារាងមេដាយវិញហើយ ខណៈប្រទេសចិន ឈរលេខ២ ស្របពេលម្ចាស់ផ្ទះជប៉ុន បានធ្លាក់មកឈរលេខ៣ បណ្ដោះអាសន្ន ។ 

ទន្ទឹមជាមួយគ្នា គេឃើញអត្តពលិកមកពីតំបន់អាស៊ានចំនួន ៣ប្រទេសប៉ុណ្ណោះ ដែលដណ្តើមបានមេដាយ ក្នុងនោះមានប្រទេសថៃ ដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ប្រទេសហ្វីលីពីន ដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់ និងប្រទេសឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ និងសំរិទ្ធ១ ។ 

គួរបញ្ជាក់ថា សហរដ្ឋអាមេរិក ដណ្ដើមបានមេដាយមាសច្រើនជាងគេសរុប ២២គ្រឿង (មាស៩ ប្រាក់៥ និងសំរឹទ្ធ ៨គ្រឿង) ហើយលេខ២ ប្រទេសចិន ឈ្នះមេដាយសរុប ២១គ្រឿង (មាស៩ ប្រាក់៥ និងសំរិទ្ធ ៧គ្រឿង) ខណៈម្ចាស់ផ្ទះជប៉ុន ដណ្ដើមបានមេដាយសរុប ១៥គ្រឿង (មាស៨ ប្រាក់៣ និងសំរិទ្ធ៤)  ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ