ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងនាយករដ្ឋមន្ត្រីជប៉ុន លោក Shigeru Ishiba បានបើកកិច្ចប្រជុំកំពូលលើកដំបូងកាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលប្រទេសជិតខាងស្វែងរកការពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ចឱ្យកាន់តែស៊ីជម្រៅ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន REUTERS នៅថ្ងៃទី ១០ ខែតុលា ឆ្នាំ២០២៤។ 

អ្នកនាំពាក្យការិយាល័យរបស់ លោក Yoon បាននិយាយថា «កិច្ចប្រជុំជាលើកដំបូង ថ្នាក់ដឹកនាំទាំង២ប្រទេស តាំងពីលោក Ishiba ចូលកាន់តំណែងកាលពីថ្ងៃទី ១ ខែតុលា បានធ្វើឡើងនៅខាងក្រៅកិច្ចប្រជុំកំពូលអាស៊ាន ក្នុងទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ការប្រកាសពីជំនួបនេះ កើតមានឡើងខណៈទីក្រុងសេអ៊ូល កំពុងព្យាយាមរក្សាទំនាក់ទំនងល្អនឹងគ្នា ក្រោមដឹកនាំរបស់លោក Ishiba ដោយបន្តកសាងភាពរីកចម្រើននៃទំនាក់ទំនងទ្វេភាគី ដែលសម្រេចបានដោយលោក Yoon និងអតីតនាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida

 

សូមបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងលោក Ishiba ក៏បានបើកកិច្ចពិ​ភាក្សាតាមទូរស័ព្ទជាលើកដំបូងផងដែរកាលពីសប្ដាហ៍មុន ដោយសន្យាថានឹងបន្តពង្រឹងទំនាក់ទំនងមិត្តភាព និងបន្តកិច្ចសហប្រតិបត្តិការជាមួយសហរដ្ឋអាមេរិក ដើម្បីទប់ទល់នឹងអ្វីដែលមេដឹកនាំទាំង២ ហៅថាការគំរាមកំហែងពីកូរ៉េខាងជើង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ