ព្រះសីហនុ ៖ នៅវេលាម៉ោង ២២៖១៥នាទីថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ សមត្ថកិច្ចបានទទួលព័ត៌មានមកថា មានករណីហិង្សាកើតឡើងនៅចំណុចភូមិថ្មី ស្ថិតក្នុងភូមិ៣ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។

ភ្លាមនោះកម្លាំងផែននគរបាលព្រហ្មទណ្ឌ និងកម្លាំងប៉ុស្តិ៍នគរបាលសង្កាត់លេខ៣ បានចុះដល់ទីតាំងកើតហេតុ និងបានឃាត់ខ្លួនជនសង្ស័យចំនួន២ក្រុម (ក្រុមទី១ មានគ្នា២នាក់ និងក្រុមទី២ មានគ្នា៦នាក់) ព្រមទាំងវត្ថុតាង មួយចំនួន យកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា សម្ភារដកហូតបានរួមមាន៖

*កាំបិតផ្គាក់ ចំនួន១ (ដងឈើ)*ដាវដែក ចំនួន១*ម៉ូតូ ១គ្រឿង ម៉ាក Honda Dream សេរី២០២០ ពណ៌ក្រហម គ្មានផ្លាកលេខ*សម្ភារផ្សេងៗមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំង៨នាក់ រួមនឹងវត្ថុតាង សមត្ថកិច្ចឃាត់ខ្លួន និងរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីសាកសួរ និងបន្តនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ