កូរ៉េខាងត្បូង៖ យោធាកូរ៉េខាងត្បូងបាននិយាយថា ប្រទេសកូរ៉េខាងជើង បានបាញ់មីស៊ីល Ballistic មួយគ្រាប់ចូលទៅក្នុងសមុទ្រ ជិតឆ្នេរភាគខាងកើតរបស់ខ្លួន នៅព្រឹកថ្ងៃពុធទី២ខែវិច្ឆិកានេះ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទិ ០២ ខែវិច្ឆិកា ឆ្នាំ២០២២។

ទូរទស្សន៍ YTN បានរាយការណ៍ថា ស៊ីរ៉ែនប្រកាសអាសន្នអំពីការវាយប្រហារតាមផ្លូវអាកាស ត្រូវបានបន្លឺឡើងនៅលើកោះ Ulleung របស់ប្រទេសកូរ៉េខាងត្បូង អំឡុងពេលនៃការបាញ់មីស៊ីល ការបាញ់បង្ហោះនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីទីក្រុងព្យុងយ៉ាង ទាមទារឲ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំជាបន្ទាន់ ដោយហៅលំហាត់នោះថា ជាការញុះញង់ដែលអាចបង្កឲ្យមានវិធានការឆ្លើយតបកាន់តែមានឥទ្ធិពល។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលជាច្រើនគ្រាប់ក្នុងឆ្នាំនេះ ហើយនិយាយថា ការបាញ់បង្ហោះនាពេលថ្មីៗ គឺជាការឆ្លើយតបទៅនឹងសមយុទ្ធរវាងអាមេរិកនិងកូរ៉េខាងត្បូង៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ