កោះបាលី៖ «ប្រធានាធិបតីអាម៉េរិក និងចិន បានបញ្ជាក់ជាថ្មីពីការឯកភាពគ្នាថា សង្រ្គាមនុយក្លេអ៊ែរ មិនគួរកើតមាន និងមិនអាចឈ្នះឡើយ»។ការជជែកពិភាក្សាគ្នានេះធ្វើឡើង មួយថ្ងៃមុនពេលកិច្ចប្រជុំកំពូលក្រុម G20ដែលនឹងប្រព្រឹត្តទៅ កោះបាលីរបស់ប្រទេសឥណ្ឌូនេស៊ី នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន CNN នៅថ្ងៃទី១៤ វិចិ្ឆកា ២០២២។
សេតវិមានអាម៉េរិក បានចេញសេចក្តីថ្លែងការណ៍មួយបែបនេះ ជុំវិញជំនួបលោកស៊ី និងលោកបៃឌិន។ សេចក្តីថ្លែងការណ៍ដដែលក៏បានបញ្ជាក់ផងដែរថា មេដឹកនាំទាំងពីរ បានជំទាស់ការប្រើប្រាស់ ឬការគំរាមកំហែងប្រើអាវុធនុយក្លេអ៊ែរនៅអ៊ុយក្រែនផង កិច្ចប្រជុំនេះធ្វើឡើងពោរពេញដោយភាពតានតឹងជុំវិញការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន។
ជាមួយគ្នានេះប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់សមភាគីចិន លោក ស៊ីន ជិនពីង ថា ពួកគេទាំងពីរមានទំនួលខុសត្រូវ ក្នុងការទប់ស្កាត់ការប្រជែងដែលអាចប្រែក្លាយទៅជាជម្លោះ នៅក្នុងកិច្ចពិភាក្សាដ៏កកម្ររមួយនេះ ដែលមានគោលបំណងធ្វើឱ្យទំនាក់ទំនងរវាង ប្រទេសមហាអំណាចទាំងពីរល្អប្រសើបន្តិចឡើងវិញ ក្រោយបានជួបប្រទះទំនាក់ទំនងដ៏អាក្រក់បំផុតមួយក្នុងរយៈពេលចុងក្រោយនេះ។
ទន្ទឹមនេះ បញ្ហាអ៊ុយក្រែន ក៏ត្រូវបានមេដឹកនាំមហាអំណាចទាំងពីរយកទៅពិភាក្សាផងដែរ ដោយលោកស៊ី បានប្រាប់លោកបៃឌិនថា លោកមានការបារម្ភចំពោះស្ថានការណ៍នៅអ៊ុយក្រែន ហើយចិននៅតែបន្តលើកទឹកចិត្តឱ្យមានការចរចាប្រកបដោយសន្តិភាព៕
អត្ថបទទាក់ទង
-
អាមេរិកស្ទាក់ទិញម៉ាស
-
អណ្តាតភ្លើងលេបត្របាក់រថយន្ត៣,៥០០គ្រឿង