ប្រទេសចិន៖ កំណើនផលិតផលក្នុងស្រុកសរុបនៅក្នុងប្រទេសចិនសម្រាប់ត្រីមាសទីបីនេះ បានបន្ដកើនឡើងប្រមាណជា ៣.៩% បើធៀបនឹងឆ្នាំ ២០២១។ តួលេខមួយនេះ គឺមានទំហំធំជាងការរំពឹងទុករបស់ក្រុមអ្នកជំនាញកាលពីពេលកន្លងមក។នេះបើយោងតាមទិន្នន័យកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់រដ្ឋាភិបាលចិនដែលបានចេញផ្សាយនៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២។
របាយការណ៍សេដ្ឋកិច្ចខាងលើ ដំបូងឡើយគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៨ ខែតុលា ត្រូវបានពន្យាពេលមកដល់ថ្ងៃចន្ទនេះដោយមិនបានបញ្ជាក់អំពីមូលហេតុច្បាសលាស់ ស្របពេលជាមួយគ្នានៃសមាជបក្សកុម្មុយនិស្តចិនដែលបានធើ្វឡើងចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី២២ តុលាកន្លងទៅ។
ដោយឡែក ខាងក្រុមអ្នកវិភាគសេដ្ឋកិច្ចធ្លាប់បានធើ្វការទស្សន៍ទាយអំពីកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិនសម្រាប់ត្រីមាសទី ៣នេះដែរ ។ តួលេខខាងលើនេះ គឺតិចជាងផែនការកំណត់របស់រដ្ឋាភិបាលចិនក្នុងពេលកន្លងមក ដែលសង្ឃឹមថានឹងអាចទទួលបានកំណើនសេដ្ឋកិច្ចសរុបសម្រាប់ត្រីមាសទី ៣នេះចំនួន ៥.៥%ឯណោះ៕SP