សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកូរ៉េខាងជើងបា​នរិះគន់​ចំពោះកិច្ចព្រមព្រៀងរវាង អាមេរិក-កូរ៉េខាងត្បូង នាពេលថ្មីៗនេះ ដើម្បីជំរុញការដា​ក់ពង្រាយទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់អាមេរិកនៅក្នុងតំបន់ ជាហេតុកាន់តែបង្កើនភាពតានតឹងដល់ "ការខិតរកសង្គ្រាមនុយក្លេអ៊ែរ" ។

 

ប្រធានាធិបតីអាមេរិក លោក Joe Biden និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol បានបើកកិច្ចប្រជុំកំពូលកាលពីសប្តាហ៍មុន ក្នុងអំឡុងពេលដែល លោក Joe Biden បានសន្យាថា​នឹង​ផ្តល់​ឱ្យទីក្រុងសេអ៊ូលនូវការយល់ដឹងបន្ថែមទៀតអំពីផែនការនុយក្លេ​អ៊ែររបស់ខ្លួនជុំវិញជម្លោះ​ណាមួ​យជាមួយកូរ៉េខាងជើង នៅពេលដែលក្តីព្រួយបារម្ភកើនឡើងចំពោះកម្មវិធីអាវុធរបស់ទីក្រុងព្យុងយ៉ាង និងឆ័ត្រនុយក្លេអ៊ែររបស់អាមេរិក។

ជាក់ស្តែង មេដឹកនាំទាំងពីរបានយល់ព្រមពង្រឹងការការពាររបស់កូរ៉េខាងត្បូង និងដាក់ពង្រាយទ្រព្យស​ម្បត្តិយុទ្ធសាស្ត្ររបស់អាមេរិកជាប្រចាំ។ ដោយវាជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង នាវាមុជទឹកកាំជ្រួចមីស៊ីលឆ្លងទ្វីប របស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងត្បូងជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ ១៩៨០។

 

KCNA បានផ្សាយ ដោយលើកឡើងពីសំដីរបស់ លោក Choe Ju Hyon ដែលខ្លួនបានពិពណ៌នាថា ជាអ្នកវិភាគសន្តិសុខអន្តរជាតិថា កិច្ចព្រមព្រៀងបានចែងពីឆន្ទៈរបស់សម្ព័ន្ធមិត្តក្នុងការចាត់វិធានការ "ជាភាពអរិភាព និងឈ្លានពានបំផុត" ប្រឆាំងនឹងកូរ៉េខាងជើង។

 ជាងនេះទៀតសោត ស្ថាប័ននេះក៏បាននិយាយថា ការឈរជើងនៃទ្រព្យសម្បត្តិយុទ្ធសាស្ត្ររបស់​អាមេ​រិកបា​នធ្វើ​ឱ្យស្ថានការណ៍ឧបទ្វីបកូរ៉េស្ថិតក្នុង "អស្ថិរភាព" ហើយមានបំណងបង្កើត "ប្លុកយោធាឈ្លា​នពាន​ និងផ្តាច់មុខ" នៅក្នុងតំបន់។

"វាគឺគ្រាន់តែមានបំណងគេចចេញពីការទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មទាក់ទងនឹងនុយក្លេអ៊ែរដ៏អាក្រក់បំផុតដែល​មិនធ្លាប់មានពីមុនមក ដែលខ្លួនបានប្រព្រឹត្តដោយការបំផ្លាញជាប្រព័ន្ធ និងរំលោ​ភលើប្រ​ព័ន្ធមិ​​​នរីកសាយភាយនុយក្លេអ៊ែរ ហើយជាពិសេ​សការជំរុញឱ្យស្ថានការណ៍ឧបទ្វី​បកូរ៉េឈានដល់ក​ម្រិតសង្គ្រាមនុយក្លេអ៊ែរ"។

 

គួរបញ្ជាក់ថា ទីក្រុងព្យុងយ៉ាងបានបញ្ចេញប្រតិកម្មយ៉ាងខឹងសម្បារចំពោះកិច្ចប្រជុំកំពូលរបស់ លោក Yoon-Biden ដោយនិយាយថា ខ្លួនបានបង្រួបបង្រួមការជឿជាក់របស់ខ្លួនដើម្បីបំពេញ "អោយគេញញើតសង្គ្រាមនុយក្លេអ៊ែរ" របស់ខ្លួន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ