ភ្នំពេញ ៖ ស្រ្តីជាជនជាប់ចោទឈ្មោះ LOPEZ VACA KAREN CECIA អាយុ៣៧ឆ្នាំ ជាជនជាតិបូលីវី ត្រូវបានលោក ធាន ច័ន្ទពិសិដ្ឋ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ ជាប្រធាន ក្រុមប្រឹក្សាជំនុំជម្រះ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤នេះ បានប្រកាសសាលក្រមផ្តន្ទាទោស ដាក់ពន្ធនាគារអស់មួយជីវិត ក្រោមការចោទប្រកាន់ពីបទ ដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀនប្រភេទ “កូកាអ៊ីន” ប្រមាណជាង០៤គីឡូក្រាម តាមជើងយន្តហោះពីប្រទេសប្រេស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី មកជាប់អន្ទាក់សមត្ថកិច្ចកម្ពុជា។

សូមបញ្ជាក់ថា ស្ត្រីជនជាតិបូលីវី នាំល្បាយគ្រឿងញៀន (កូកាអ៊ីន Cocaine) ពីប្រទេសប្រស៊ីល ឆ្លងកាត់ប្រទេសម៉ាឡេស៊ី ចូលមកកម្ពុជា តាមអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ រួមទាំងល្បាយគ្រឿងញៀនកូកាអ៊ីន ទម្ងន់ ៤, ៣៥៦ ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់) ។

ត្ថុតាងចាប់យក ៖ ក្រោយធ្វើតេស្តបឋមបង្ហាញលទ្ធផល ជាល្បាយគ្រឿងញៀនប្រភេទកូកាអ៊ីន (Cocaine) ចំនួន២១បន្ទះធំ និង២២បន្ទះតូច (សរុប៤៣ បន្ទះ) ជាប់ជាមួយសាច់សម្លៀកបំពាក់ ដោយធ្វើការដេរភ្ជាប់ខោអាវ ដែលមានទម្ងន់សរុប ៤,៣៥៦ក្រាម (គិតទាំងសំបកប្លាស្ទីក និងសាច់កំណាត់)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ