ឥណ្ឌូនេស៊ី៖ មន្រ្តីសុខាភិបាលឥណ្ឌូណេស៉ី បាននិយាយនៅថ្ងៃពុធនេះថា កុមារចំនួន៧៤នាក់នៅក្នុងប្រទេស ឥណ្ឌូ ណេស៉ី បានស្លាប់ដោយសារតែបញ្ហារបួសតម្រងនោមធ្ងន់ធ្ងរ គិតចាប់តាំងពីខែមករា ឆ្នាំ២០២២នេះ ខណៈក្រុមអ្នកជំនាញខាងស៉ើបអង្កេតថាករណីបែបនេះមានការកើនឡើង។ នេះបើយោងតាម ការ ចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៩ ខែតុលា ឆ្នាំ២០២២។

បើតាមមន្រ្តីនៅទីភ្នាក់ងារចំណីអាហារ និងឱសថ របស់ប្រទេសឥណ្ឌូនេស៊ី, ផលិតផលនេះមិនមាន លក់ក្នុងប្រទេសអាស៊ាននោះទេ ប៉ុន្តែចាប់តាំងពីពេលនោះមក មានការហាមឃាត់ចំពោះ ការប្រើ ប្រាស់សារធាតុផ្សំ ក្នុងទឹកស៊ីរ៉ូឱសថទាំងអស់សម្រាប់កុមារ។មន្ត្រីក្រសួងសុខាភិបាលឥណ្ឌូណេស៉ី លោកស្រី សាទី ណាឌៀ តាមីហ្ស៉ី (បាននិយាយថា ក្រសួង បានរកឃើញករណីរបួសតម្រងនោមធ្ង ន់ធ្ងរចំនួន១៨៩ ករណីក្នុងចំណោមកុមារឥណ្ឌូនេស៊ី ដែល ភាគច្រើនមានអាយុក្រោម៥ឆ្នាំ។

ការរកឃើញខាងលើនេះបានកើតឡើង បន្ទាប់ពីមន្រ្តីសុខាភិបាលក្នុងប្រទេសហ្គាំប៊ី បានឲ្យដឹង ថា កុមារជិត៧០នាក់បានស្លាប់ដោយសាររបួសតម្រងនោមធ្ងន់ធ្ងរ ក្រោយពីប្រើថ្នាំប៉ារ៉ាសេតតាម៉ុល ដែលលក់ក្នុងស្រុកដើម្បីព្យាបាលជំងឺគ្រុនក្តៅ។ កម្រិតលើសនៃសារធាតុបន្ថែមពណ៌និងជាតិផ្អែម ត្រូវបានរកឃើញនៅក្នុងផលិតផលស៉ីរ៉ូក្អកចំនួន៤ប្រភេទ ដែលផលិតដោយក្រុមហ៊ុនឱសថមួយ មានមូលដ្ឋាននៅទីក្រុងញូដេលី ហើយត្រូវបានដាក់លក់ក្នុងប្រទេសហ្គាំប៊ី។

គួរបញ្ជាក់ថា ក្រុមអ្នកជំនាញសុខាភិបាលមួយត្រូវបានបង្កើតឡើង ក្នុងប្រទេសឥណ្ឌូណេស៉ី ដើម្បីបើកស៊ើបអង្កេតលើការរីករាលដាលនៃករណីរបួសតម្រង់នោម ក្នុងចំណោមកុមារ ដោយមានតំណាងមកពីក្រសួងសុខាភិបាល សមាគមគ្រូពេទ្យកុមារឥណ្ឌូនេស៊ី និងអង្គការសុខភាពពិភពលោក (WHO)៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ