អន្តរជាតិ៖ នាយកផ្នែកសង្គ្រោះបន្ទាន់របស់អង្គការសុខភាពពិភពលោក(WHO) លោកម៉ៃឃើល រ៉ៃអិន (Michael Ryan) បាននិយាយថា ចំនួនប្រជាជននៅតំបន់ហ្កាហ្សាកំពុងអត់ឃ្លានដល់ស្លាប់ដោយសារតែឧបសគ្គ ដែលដាក់លើជំនួយមនុស្សធម៌។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងាសារព័ត៌មាន Reuters នៅថ្ងៃទី០១ កុម្ភ: ២០២៣។

អង្គការសុខភាពពិភពលោក បាននិយាយថា ហានិភ័យនៃគ្រោះទុរ្ភិក្សនៅក្នុងដែនដីប៉ាឡេស្ទីនមានអត្រាខ្ពស់រួចទៅហើយ និងកំពុងកើនឡើងជាលំដាប់ ដោយកន្លែងសម្រាប់អន្តរាគមន៍មនុស្សធម៌ត្រូវបានរងសម្ពាធកាន់តែខ្លាំង។

លោក Ryan បានប្រាប់សន្និសីទសារព័ត៌មានមួយថា នេះគឺជាចំនួនប្រជាជនដែលស្រេកឃ្លានរហូតដល់ស្លាប់ នេះគឺជាចំនួនប្រជាជនដែលកំពុងត្រូវបានរុញច្រានដល់មាត់ជ្រោះមរណៈ។ ជនស៊ីវិលនៃតំបន់ហ្កាហ្សាមិនមែនជាភាគីនៃជម្លោះនេះទេ ហើយពួកគេគួរតែត្រូវទទួលបានការការពារ ដូចជាមូលដ្ឋានសុខភាពរបស់ពួកគេផងដែរ។

លោក Ryan បាននិយាយថា ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា គឺស្ថិតនៅចំកណ្តាលនៃមហន្តរាយដ៏ធំមួយ ដោយបន្ថែមថា អ្វីៗអាចកាន់តែអាក្រក់ជាងនេះទៀត។ លោកបានបន្តថា ការទទួលបានអាហារូបត្ថម្ភត្រឹមត្រូវបានក្លាយជាបញ្ហាចម្បងនៅក្នុង ហ្កាហ្សាស្ទ្រីប រួមទាំងចំនួនកាឡូរី និងគុណភាពនៃអាហារូបត្ថម្ភដែលប្រើប្រាស់ដោយពលរដ្ឋហ្កាហ្សា បានធ្លាក់ចុះយ៉ាងខ្លាំង។

លើសពីនេះទៀត លោកថា ប្រជាជនមិនត្រូវបានគេសន្មត់ថាអាចរស់បានដោយមិនកំណត់លើជំនួយស្បៀងអាហារនោះទេ។ប្រធានអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បាននិយាយថា ទីភ្នាក់ងារនេះកំពុងជួបប្រទះបញ្ហាប្រឈមកាន់តែខ្លាំង ក្នុងការជំរុញប្រព័ន្ធសុខាភិបាលរបស់តំបន់ហ្កាហ្សា៕RT

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ