ក្រុមសកម្មប្រយុទ្ធមកពីក្រុមជ្រុលនិយម al-Shabaab ២០នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសសូម៉ាលី
2 ឆ្នាំ មុន
សូម៉ាលី៖មន្ត្រីក្នុងប្រទេសសូម៉ាលីបាននិយាយថា យុទ្ធជនយ៉ាងហោចណាស់ ២០ នាក់មកពីក្រុមជ្រុលនិយម al-Shabaab ត្រូវបានសម្លាប់ដោយកងទ័ពរបស់ប្រទេសសូម៉ាលី និងកងជីវពលត្រកូលដែលពាក់ព័ន្ធ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានរ៉យទ័រ នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។
សមាជិកក្រុមដែលមានទំនាក់ទំនងនឹងក្រុមអាល់កៃដាត្រូវបានប្រឈមមុខដាក់គ្នានៅក្នុងទីប្រជុំជន កណ្តាលប្រទេស ខណៈទីប្រជុំជន El Gorof និង Wabho ត្រូវបានរដ្ឋាភិបាលដណ្តើមយកមកវិញបន្ទាប់ពីស្ថិតក្រោមការគ្រប់គ្រងរបស់ក្រុម Shabaab រយៈពេល១០ ឆ្នាំ។
ក្នុងការប្រយុទ្ធគ្នានេះដែរ ក្រុមAl Shabaab បានរត់គេចខ្លួនដោយបន្សល់ទុកនូវអាវុធ និងយុទ្ធជនយ៉ាងតិច ២០ នាក់បានស្លាប់" ៕SP