ញូវដែលី៖ តុលាការកំពូលឥណ្ឌា បានច្រានចោលការធ្វើឱ្យស្របច្បាប់ នូវការរៀបការរវាងអ្នកស្រឡាញ់ភេទដូចគ្នា ប៉ុន្តែបាននិយាយថា ប្រទេសឥណ្ឌាមានកាតព្វកិច្ចក្នុងការទទួលស្គាល់ទំនាក់ទំនងមនុស្សស្រលាញ់ភេទដូចគ្នា (LGBTQ) និងការការពារពួកគេពីការរើងអើង។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី ១៨ តុលា ២០២៣។

ក្រុមសកម្មជនគាំទ្រមនុស្សស្រលាញ់ភេទដូចគ្នាបានបញ្ចេញប្រតិកម្ម និងជំទាស់តវ៉ា បន្ទាប់ពីតុលាការកំពូលឥណ្ឌា បានច្រានចោលការធ្វើឱ្យស្របច្បាប់ នូវការរៀបការរវាងអ្នកស្រឡាញ់ភេទដូចគ្នា។ សកម្មជនមួយរូបបាននិយាយថា ខ្ញុំពិតជាមានការខកចិត្តជាខ្លាំងចំពោះការកាត់ក្តីបែបនេះ ពីព្រោះខ្ញុំរំពឹងថា ការរៀបការអ្នកស្រលាញ់ភេទដូចគ្នានឹងមានភាពស្របច្បាប់ ប៉ុន្តែជាអកុសលវាមិនបានកើតឡើងទេ។

សេចក្តីសម្រេចរបស់តុលាការខាងលើនេះ ធ្វើឡើងរយៈពេល ៥ឆ្នាំ បន្ទាប់ពីសេចក្ដីសម្រេចជាប្រវត្តិសាស្រ្តក្នុងឆ្នាំ ២០១៨ ដែលតុលាការកំពូលឥណ្ឌាបានលុបចោលការហាមប្រាម ដែលមានពីសម័យអាណានិគម ដែលហាមឃាត់ការរួមភេទភេទដូចគ្នា។

សូមបញ្ជាក់ផងដែរថា នៅក្នុងទ្វីបអាស៊ី មានតែកោះតៃវ៉ាន់ និងនេប៉ាល់ប៉ុណ្ណោះ ដែលការរៀបការវាងមនុស្សស្រលាញ់ភេទដូចគ្នាស្របតាមច្បាប់ ខណៈដែលប្រទេសផ្សេងទៀតមិនបង្កើតឱ្យមានច្បាប់នេះតែ ដែលភាគច្រើនដោយសារតែឥទ្ធិពលនៃតម្លៃអភិរក្សលើនយោបាយ និងសង្គម៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ