ភ្នំពេញ៖ ពិតជាខ្លាំងមែនមួយយប់សោះក្រុមចោល ធ្វើសកម្មភាពលួចម៉ូតូហុងដាឌ្រីមសង់ចំនួន០៦គ្រឿង ដែលផ្ញើនៅកន្លែងទទួលបញ្ញើមួយកន្លែង ។

ត្រូវបានជនសង្ស័យមួយក្រុម លួចយកទៅបាត់អស់ គេចខ្លួនដោយសុវត្តិភាពមិនរំខានដល់សមត្ថកិច្ច បង្កឲ្យមានការភ្ញាក់ផ្អើលឡើងនៅព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាធានីភ្នំពេញ។ 

តាមប្រភពមួយ បានបង្ហើបឱ្យដឹងថា ទីតាំងខាងលើនេះ ជាកន្លែងទទួលបញ្ញើម៉ូតូ ២៤ម៉ោង នឹងមានសន្តិសុខយាមត្រឹមត្រូវព្រមទាំងមានកិបសំបុត្រគ្រប់ម៉ូតូផងដែរ លុះមកដល់ព្រឹកកេីតហេតុខណ:ពេលម្ចាស់ម្នាក់មកយកម៉ូតូក៏ស្រាប់តែបាត់ម៉ូតូទេីបបង្កការភ្ញាក់ផ្អេីលធ្វើការពិនិត្យមេីលទើបដឹងថាបាត់ចំនួន០៦គ្រឿងសុទ្ធតែម៉ាកហុងដាឌ្រីមទាំងអស់។

មហាជនមានការងឿងឆ្ងល់និងដាក់ការសង្ស័យថាក្រុមជនសង្ស័យដែលចូលលួចម៉ូតូមានពាក់ព័ន្ធជាមួយនឹងម្ចាស់ទីតាំង បើម៉ូតូកឹបសំបុត្រមានសន្តិសុខយាមទៀត ព្រមទាំងចាក់សោររបងខាងក្រៅជាប់ បែរជាក្រុមជនសង្ស័យធ្វើសកម្មភាពយកម៉ូតូអស់ ០៦ គ្រឿងគ្មានអ្នកណាដឹងយកបានស្រួលដូចនេះទៅវិញ។

ជុំវិញករណីនេះ គ្មាននរណាម្នាក់បញ្ជាក់ថា ស្លាកលេខម៉ូតូប៉ុន្មានខ្លះនោះទេ ដោយម្ចាស់ទីតាំងចាក់សោរខាងក្រៅ មិនអនុញ្ញាតអោយអ្នកផ្សេងចេញចូលនោះទេ ទុកវេលាវាយតម្លៃនិងចរចាជាមួយម្ចាស់ម៉ូតូនៅខាងក្នុង៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ