លោកប្រធានាធីបតីអ៊ុយក្រែន Zelensky ទៅសួរសុខទុក្ខកងទ័ពជួរមុខ នៅខ្សែបន្ទាប់ដែលកៀកតំបន់គ្រោះថ្នាក់បំផុត
អ៊ុយក្រែន៖ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានទៅសួរសុខទុក្ខកងទ័ពនៅតំបន់ Donetsk ភាគខាងកើត ដែលរុស្ស៊ីអះអាងថាជារបស់ខ្លួន បន្ទាប់ពីការបោះឆ្នោតប្រជាមតិក្លែងក្លាយ។ជាពិសេសនៅជុំវិញទីក្រុង Bakhmut ឥឡូវនេះគឺជាចំណុចសំខាន់នៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនដណ្តើមយក Kherson នៅភាគខាងត្បូងកាលពីខែមុន។
ក្នុងនោះប្រទេសរុស្សី និងតំណាងរបស់ខ្លួនបានគ្រប់គ្រងផ្នែកខ្លះនៃ Donetsk តាំងពីឆ្នាំ 2014នៅល្ងាចថ្ងៃអង្គារ ការវាយប្រហារថ្មីរបស់រុស្ស៊ីត្រូវបានគេរាយការណ៍នៅក្នុងតំបន់ Dnipropetrovsk ភាគកណ្តាលភាគខាងកើត។
ប្រធានតំបន់ លោក Valentyn Reznichenko និយាយថា មនុស្សម្នាក់បានរងរបួស បន្ទាប់ពីរោងចក្រឧស្សាហកម្មមួយត្រូវបានវាយប្រហារនៅក្នុងទីក្រុង Kryvyi Rih ។ហេតុការណ៍នេះកើតឡើងបន្ទាប់ពីការវាយប្រហារកាំជ្រួចដ៏ធំរបស់រុស្ស៊ីកាលពីថ្ងៃច័ន្ទ ដែលបានកំណត់គោលដៅម្តងទៀតទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិលដ៏សំខាន់នៅក្នុងប្រទេសអ៊ុយក្រែន។
សូមបញ្ជាក់ថា អ៊ុយក្រែនបច្ចុប្បន្នកំពុតស្ថិតក្នុងការធ្លាក់ព្រិល និងសីតុណ្ហភាពរងសូន្យនៅក្នុងតំបន់ ជាច្រើន ហើយមនុស្សរាប់លាននាក់គ្មានអគ្គិសនី និងទឹកប្រើប្រាស់ ដែលបង្កើនការភ័យខ្លាចថាមនុស្សអាចនឹងស្លាប់ដោយសារការថយចុះកម្តៅ៕SP