ខេត្តកំពង់ឆ្នាំង ៖ មនុស្សក្មេងចាស់ប្រុសស្រីជិត៤០នាក់បានពុលនំបញ្ចុកក្នុងពិធីភ្ជាប់ពាក្យមួយដែលបានប្រព្រឹត្តឡើងកាលពីថ្ងៃទី១៤ ឧសភា ស្ថិតនៅភូមិទ័ពតាឡាត់ ឃុំជៀប ស្រុកទឹកផុស ខណៈពួកគេបានចូលរួមក្នុងពិធីភ្ជាប់ពាក្យមួយរបស់អ្នកភូមិជាមួយគ្នា។

បើប្រភពពីសមត្ថកិច្ចនគរបាលស្រុកទឹកផុស បានឲ្យដឹងថា រហូតមកដល់ថ្ងៃទី១៦ ខែឧសភា នេះ អ្នកភូមិនៅតែបន្ត រងការពុល និងដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពឃុំ និងស្រុកទឹកផុសមានចំនួនជាង៣០នាក់ ក្នុងនោះ (ស្រី២៨នាក់) ។ 


លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ក្រោយបញ្ហាកើតឡើងក្រុមការងារបានចុះស្រាយជ្រាវ ហើយបានសន្និដ្ឋានជាបឋមថា ពុលដោយសារនំបញ្ចុក មិនមែនបន្លែជាល្បោយនំបញ្ចុកនោះទេ ។ ព្រោះតាមការពិនិត្យស្រាវជ្រាវនំបញ្ចុកមាន សភាពជូរ ផ្អូម ដែលពួកគាត់ពិសារថ្ងៃទី១៤យប់ ហើយថ្ងៃ១៥ធ្វើទុក្ខខ្លាំង និងថ្ងៃទី១៦ ឧសភា ត្រូវបានដឹកមកសង្គ្រោះនៅមណ្ឌលសុខភាពស្រុកទឹកផុស ។


ចំពោះចំនួនជនរងគ្រោះមានចំនួន ៣៥នាក់ (ស្រី២២នាក់) ទោះយ៉ាងនេះក្តី ពុំមាននរណាធ្ងន់ធ្ងរឡើយ ។ លោកក៏បានបញ្ជាក់ទៀតថា នំបញ្ចុកដែលធ្វើដោយអ្នកភូមិមិនមានបញ្ហាទេ ប៉ុន្តែនំបញ្ចុកដែលទិញបន្ថែមពីទីផ្សារគ្មានប្រភពច្បាស់លាស់ ទើបនាំឲ្យមានបញ្ហាពុលបែបនេះ៕EB

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ