(វ៉ាស៊ីនតោន)៖ តារាបាល់បោះអាមេរិក Brittney Griner បានធ្វើដំណើរទៅផ្ទះវិញកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយបានដោះលែងពីពន្ធនាគាររុស្សី ជាថ្នូរនឹងការដោះលែងឈ្មួញអាវុធរុស្ស៊ីដ៏ល្បីឈ្មោះ Viktor Bout ក្នុងការឈានដល់ចំណុចកំពូលនៃរឿងអាស្រូវការទូតរយៈពេលប្រាំបីខែ ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានBBCនៅថ្ងៃទី ៩ ខែធ្នូ ឆ្នាំ២០២២។

កិច្ចព្រមព្រៀងនេះជាលើកទីពីរក្នុងរយៈពេលប្រាំបីខែចំពេលមានភាពតានតឹងជុំវិញការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន ធានាបាននូវការដោះលែងជនជាតិអាមេរិក ដែលត្រូវបានឃុំខ្លួននៅបរទេស និងសម្រេចបាននូវគោលដៅកំពូលសម្រាប់ប្រធានាធិបតី Joe Biden ។

លោក Biden បាននិយាយពីសេតវិមាន ដែលគាត់ត្រូវបានអមដោយភរិយារបស់ Griner, Cherelle និងមន្ត្រីរដ្ឋបាល ថា Brittney Griner មានសុវត្ថិភាព នាងនឹងមានសេរីភាព ហើយត្រឡប់មកផ្ទះវិញ ក្រោយរងភាពអយុត្តិធម៌ ក្នុងប្រទេសរុស្ស៊ី។

សូមបញ្ជាក់ថា ការជួយគឺបានតែនាង Brittney Grinerម្នាក់ប៉ុណ្ណោះ អាមេរិកបានបរាជ័យក្នុងការជួយដោះស្រាយ សម្រាប់ជនជាតិអាមេរិកម្នាក់ទៀត គឺលោក Paul Whelan ដែលបានជាប់ពន្ធនាគារក្នុងប្រទេសរុស្ស៊ីជិតបួនឆ្នាំ ក្រោយរុស្ស៊ីចោទប្រកាន់ថាជា ចារជន៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ