សម្តេចតេជោ ហ៊ុន សែន ៖ ១០ឆ្នាំមុនគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិតអំពីការកើតមានឡើងវិញ នៃសង្គ្រាមស៊ីវិល នៅក្នុងតំបន់ឡើយ ខណៈពេលនេះ មីយ៉ាន់ម៉ា កំពុងកើតឡើងសង្គ្រាមស៊ីវិល
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាស៊ាន បានបញ្ជាក់ថា កាលពី ១០ឆ្នាំមុន គ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមានឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ខណៈសម្តេចបានស្នើឲ្យគិតពីរកណីនេះ។
ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «កាលពីដប់ឆ្នាំមុន ខ្ញុំបានស្នើឱ្យមាន តំបន់ដែលគ្មានសង្គ្រាមស៊ីវិល ឬតំបន់ដែល គ្មានជម្លោះ នៅក្នុងអាស៊ីអាគ្នេយ៍ ។ នៅពេលនោះគ្មានរដ្ឋសមាជិកអាស៊ានណាមួយបានគិត អំពីការកើតមា នឡើងវិញនៃសង្គ្រាមស៊ីវិលនៅក្នុងតំបន់នោះទេ ។ ប៉ុន្តែបច្ចុប្បន្ននេះ មីយ៉ាន់ម៉ា កំពុងរំកិលទៅរកសង្គ្រាមស៊ីវិល ។ នៅផ្នែកខ្លះនៃមីយ៉ាន់ម៉ា សង្គ្រាមស៊ីវិល បានកើតឡើងរួចទៅហើយ»។
សម្តេច បានលើកឡើងថា កម្ពុជា ក្នុងនាមជាជនរងគ្រោះនៃសង្គ្រាមស៊ី វិលជាងបីទសវត្សរ៍ មានបទពិសោធមួយ ចំនួន ដើម្បីចែករំលែកជាមួយប្រទេសដ ទៃទៀត ក្នុងការធ្វើឱ្យមានសន្តិភាព កសាងសន្តិភាព រក្សាសន្តិភាព និង កសាងប្រទេសជាតិនៅក្រោយសង្គ្រាម។
ជាមួយគ្នានោះដែរ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានឲ្យប្រទេសដែលកំពុងរងគ្រោងដោយសារសង្គ្រាមយ៉ាងដូច្នេះថា «ដោយបានរៀនសូត្រអំពីដំ ណើរការសន្តិភាពនៅកម្ពុជា ជាពិសេសក្រោមគោលនយោបាយ ឈ្នះ-ឈ្នះ នៅទសវត្សរ៍ឆ្នាំ ១៩៩០, ខ្ញុំចង់ធ្វើការសង្ខេបជា បីចំណុច នៅពេលនេះ ។ ទីមួយ, យើងត្រូវតែរក្សាទ្វារឱ្យបើកចំហជានិច្ច សម្រាប់កិច្ចពិភាក្សានយោបាយ និង ការចរចាប្រកប ដោយបរិយាបន្ន ។ ទីពីរ, យើងត្រូវធានានូវសុវត្ថិភាព, យុត្តិធម៌ និង សុខុមាលភាពរបស់គ្រប់ ភាគីទាំងអស់ ។ ទីបី, យើងត្រូវមានភាពម្ចាស់ការ ខណៈដែលកំពុងទទួលខុសត្រូវលើដំណើរការ សន្តិភាព ។ ភាពជាម្ចាស់នៃប្រទេសជាតិ គឺពិតជាសំខាន់ណាស់ចំពោះការចរចាសន្តិភាព»៕EB