មន្ត្រីប៉ូលីសបីនាក់បានរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកនៅស្ថានីយប៉ូលីសនៅក្នុងប្រទេសឥណ្ឌូនេស៊ី
ឥណ្ឌូនេស៊ី៖យ៉ាងហោចណាស់មន្ត្រីប៉ូលីសបីនាក់បានរងរបួសនៅក្នុងការបំផ្ទុះនៅស្ថានីយប៉ូលីសមួយនៅថ្ងៃពុធទី ៧ ខែធ្នូនេះ ក្នុងខេត្តជ្វាខាងលិច (West Java) ហើយអាជ្ញាធរកំពុងស៊ើបអង្កេតប្រភពនៃការផ្ទុះនេះ។ នេះបើតាមមន្ត្រីប៉ូលីសបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយរបស់សារព័ត៌មានAFP នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២២។
អ្នកស្រុកថា មានការផ្ទុះយ៉ាងខ្លាំង ខណៈដែលទូរទស្សន៍ Kompas បានបង្ហាញវីដេអូនៃការខូចខាតច្រកចូលប៉ុស្តិ៍ប៉ូលីសក្នុងទីក្រុង Bandung ហើយផ្លូវនានានៅក្នុងតំបន់នោះត្រូវបានបិទ។ ប្រភពនៃការផ្ទុះមិនទាន់ដឹងច្បាស់នៅឡើយទេ ។
ឥណ្ឌូណេស៊ី ដែលជាប្រទេសមានប្រជាជនមូស្លីមច្រើនជាងគេបំផុតលើពិភពលោក បានរងការវាយប្រហារដោយពួកសកម្មប្រយុទ្ធឥស្លាម ដោយពេលខ្លះប៉ូលិសជាគោលដៅនៃការវាយប្រហារ។ ក្នុងឆ្នាំ ២០១៩ ប្រទេសឥណ្ឌូណេស៊ីបានបង្កើតច្បាប់ប្រឆាំងភេរវកម្មថ្មីដ៏តឹងរឹងមួយបន្ទាប់ពីការបំផ្ទុះគ្រាប់បែកអត្តឃាតដែលពាក់ព័ន្ធនឹងក្រុមភេរវករ Jamaah Ansharut Daulah (JAD) ដែលបំផុសគំនិតដោយរដ្ឋអ៊ីស្លាម៕SP