យ៉ាងហោចណាស់អ្នកទោសជនជាតិប៉ាគីស្ថាន ៣០ នាក់នៅន្លែងឃុំឃាំងប្រឆាំងភេរវកម្ម TTP បានព្យាយាមហែកគុក និងចាប់ប៉ូលីសធ្វើជាចំណាប់ខ្មាំង
ប៉ាគីស្ថាន៖យោងតាមមន្ត្រីប៉ាគីស្ថានបានឲ្យដឹងថា យ៉ាងហោចណាស់អ្នកទោសជនជាតិប៉ាគីស្ថាន ៣០ នាក់នៅឯកន្លែងឃុំឃាំងប្រឆាំងភេរវកម្ម TTP តាលីបង់បានព្យាយាមហែកគុក ដោយបានចាប់ចំណាប់ខ្មាំងរហូតដល់ដប់នាក់ ចាប់តាំងពីថ្ងៃអាទិត្យ ខណៈដែលកំពុងត្រូវបានសួរចម្លើយ។
អ្នកជាប់ឃុំត្រូវបានគេរាយការណ៍ថា បានរឹបអូសអាវុធពីប៉ូលីស ខណៈដែលពួកគេកំពុងត្រូវបានសួរចម្លើយ ហើយយ៉ាងហោចណាស់មន្ត្រីម្នាក់ត្រូវបានសម្លាប់ផងដែរ។
រហូតមកដលម៉ោងនេះ ប៉ូលីស និងយោធាតាលីបង់ជាច្រើន កំពុងឡោមព័ទ្ធប៉ុស្តិ៍ដែលមានទីតាំងនៅស្រុក Bannu នៃខេត្ត Khyber Pakhtunkhwa ហើយការចរចារជាមួយអ្នកចាប់ចំណាប់ខ្មាំងត្រូវបានគេរាយការណ៍ថាកំពុងបន្ត។
យោងតាមអ្នកនាំពាក្យកន្លែងឃុំឃាំង TTP លោក Mohammad Khurasani បានឱ្យដឹងថា ការទាមទារដំបូងរបស់ពួកគេ ទាមទារឲ្យផ្តល់ដោយសុវត្ថិភាពដល់ពួកគេតាមរយៈផ្លូវដី ឬតាមផ្លូវអាកាសទៅកាន់ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន។
មន្ត្រីស៊ើបការណ៍សម្ងាត់ម្នាកបានប្រាប់ AFP ថាចំណាប់ខ្មាំងរួមមានមាន មន្ត្រីប៉ូលីសចំនួន៨នាក់ និងមន្ត្រីប្រឆាំងភេរវកម្ម២នាក់។យ៉ាងណាមិញ ប្រទេសប៉ាគីស្ថានក៏បានធ្វើការទំនាក់ទំនងសម្របសម្រួលម្តងហើយម្តងទៀតជុំវិញនឹងករណីនេះ ប៉ុន្តែមិនត្រូវបានឆ្លើយតបពីរដ្ឋាភិបាលតាលីបង់នោះទេ៕SP