អាមេរិក៖លោក បៃឌិនប្រធានាធិបតីអាមេរិក បានចំណាយពេលពីរឆ្នាំដំបូងក្នុងនាមជា​ប្រធានាធិបតី ដោះស្រា​យលើកា​រគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ បន្ទាប់ពីអ្នកគាំទ្ររបស់លោក ត្រាំ បានស​ម្រុកចូលវិមាន Capitol របស់សហរដ្ឋអាម៉េរិកកាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២១ និងមិនបា​នទទួលយក​ជ័យជម្នះស្របច្បាប់របស់លោក បៃឌិន ក្នុងការបោះឆ្នោត។

 

យុទ្ធនាការរបស់លោក បៃឌិន បានផ្តោតសំខាន់លើការការពារការគំរាម​កំហែងដ​ល់លទ្ធិប្រ​ជាធិបតេយ្យរបស់សហរដ្ឋអាម៉េរិក ការធានាសិទ្ធិរំលូតកូន និងការលើកតម្កើង​គោលនយោបា​យសេដ្ឋកិច្ច។ លោកក៏បានអះអាងផងដែរថា លោកបានត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយគណបក្សសាធារណរដ្ឋ និងពិភាក្សាអំពីអាទិភាពនៅពេលខាងមុខ។

ពាក់ព័ន្ធនឹងការឈរឈ្មោះជាថ្មីរបស់លោក ត្រាំ លោក បៃឌិន បានអះអាងថា ស្របតាមច្បាប់នៃរ​ដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាម៉េរិក លោកនឹងចាត់វិធានការឱ្យប្រាកដថា លោក ត្រាំ នឹងមិនអាចចូ​លកាន់អំ​ណាច និងក្លាយប្រធានាធិបតីបន្ទាប់ម្ដងទៀតជាដាច់ខាត។ ដោយឡែក លោក ត្រាំ បានរិះគន់គោលនយោបាយរបស់លោក បៃឌិន យ៉ាងខ្លាំង ហើយបានលើកឡើងថា លោកនឹងធ្វើកា​រប្រកាសអំពីផែនការរបស់លោកនៅសប្តាហ៍ក្រោយ។

 

គណបក្សសាធារណរដ្ឋទទួលសំឡេងគាំទ្រតិចតួច នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអង្គារ ហើយទំ​នងជាអាចគ្រប់គ្រងសភាតំណាងរាស្ត្រ ប៉ុន្តែអំណាចគ្រប់គ្រងលើព្រឹទ្ធសភា គឺពឹងផ្អែកលើការ​ប្រណាំងប្រជែងចំនួនបី ដែលកំពុងស្ថិតនៅលើតួរលេខប្រកិតប្រកៀកគ្នា ជាមួយនឹងគណបក្ស​ប្រជាធិបតេយ្យ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ