ជប៉ុន៖អ្នកកាសែតជនជាតិជប៉ុនម្នាក់ដែលទើបត្រូវបានដោះលែងដោយរបបយោធាមីយ៉ាន់ម៉ា នៅថ្ងៃចន្ទនេះ បានអំពាវឱ្យទីក្រុងតូក្យូដាក់សម្ពាធបន្ថែមទៀតលើរបបសឹកមួយនេះ និងអំពាវនាវ​ឱ្យជប៉ុនទទួល​​យកជនភៀសខ្លួនពីប្រទេសមីយ៉ាន់ម៉ា។ នេះបើយោងតាមការចេញ​ផ្សា​យរបស់ទី​ភ្នាក់សារព័ត៌មាន CAN​ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

 លោក Toru Kubotaជំរុញឱ្យប្រទេសជប៉ុន ដែលជាម្ចាស់ជំនួយ និងអ្នកវិនិយោគដ៏ធំជាយូរម​ក​ហើយ​នៅមីយ៉ាន់ម៉ា​ «ចាត់វិធានការយ៉ាងសកម្មចំពោះការរំលោភសិទ្ធិមនុស្សនៅក្នុងប្រទេសមីយ៉ាន់ម៉ា និង​ថ្កោលទោសរបបនេះ»។លោកបានឱ្យដឹងថា ប្រទេសជប៉ុនគួរតែ «ពិនិត្យមើ​​លយ៉ា​ងតឹងរ៉ឹងថាតើមូល​និធិទាំងនេះ [ដែលរដ្ឋាភិបាលជប៉ុនផ្តល់ឱ្យ] ត្រូវបានប្រើប្រាស់ដោយយោធា ហូរទៅកាន់យោធា និង​ថាតើមូលនិធិទាំងនេះត្រូវបានប្រើប្រាស់ដើម្បីសម្លាប់មនុស្សដែរឬទេ»

 លោក Kubota បាននិយាយថា «អ្វីដែលយើងត្រូវគិត គឺរបៀបការពារមនុស្សដែលរត់គេចពី​ការ​គ្រប់គ្រ​ងបែបផ្តាច់ការ»។លោក Kubota បានជាប់ពន្ធនាគារអស់រយៈពេល៣ខែកន្លះ បន្ទាប់ពីត្រូវ​បានឃុំ​ខ្លួន​កាលពីខែកក្កដា។លោកត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៧ឆ្នាំ ពីបទថតសកម្មភាពតវ៉ាប្រ​ឆាំង​នឹងរដ្ឋប្រហារ។ លើសពីនេះ លោកក៏ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធ​នាគាររយៈពេល៣ឆ្នាំ​បន្ថែម​ទៀត ពីបទរំលោភលើច្បាប់ស្តីពីអន្តោប្រវេសន៍របស់ប្រទេសមីយ៉ាន់ម៉ា។

 លោកត្រូវបានដោះលែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ រួមជាមួយអ្នកទោសរាប់ពាន់នាក់ផ្សេងទៀត រួមទាំងអតីតឯកអគ្គរដ្ឋទូតអង់គ្លេស លោកស្រី Vicky Bowman និងសេដ្ឋវិទូជនជាតិអូស្ត្រាលី លោក Sean Turnell ដែលជាទីប្រឹក្សារបស់លោកស្រី Aung San Suu Kyi

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ