ជប៉ុន៖ រាជរដ្ឋាភិបាលជប៉ុនបានឲ្យដឹងតាមរយៈរបាយការណ៍មួយ កាលពីថ្ងៃសុក្រថា តម្លៃទំនិញប្រើប្រាស់របស់ប្រទេសជប៉ុនបានកើនឡើង៣.៦ ភាគរយ នៅក្នុងខែតុលា ធៀបនឹងឆ្នាំមុន ដែលជាការកត់សម្គាល់កម្រិតខ្ពស់រយៈពេល ៤០ ឆ្នាំ ដោយសារប្រាក់យ៉េនទន់ខ្សោយដែលធ្វើអោយថ្លៃថាមពលកើនឡើងកាន់តែខ្លាំង។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានNBCនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។

ទិន្នន័យបានបង្ហាញថា សន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ស្នូលទូទាំងប្រទេស ដែលមិនរាប់បញ្ចូលអាហារស្រស់ៗដែលងាយនឹងបង្កជាហេតុ បានកើនឡើងក្នុងរយៈពេល ១៤ ខែជាប់គ្នា ដោយបានលើសការព្យាករណ៍ របស់អ្នកសេដ្ឋកិច្ច។

ទិន្នន័យចុងក្រោយបំផុតដែលបង្ហាញពីអតិផរណានៅក្នុងប្រទេសជប៉ុនបានឈានដល់កម្រិតខ្ពស់បំផុត ចាប់តាំងពីខែកុម្ភៈឆ្នាំ១៩៨២ មកជាមួយនឹងការកើនឡើង ៣.០ ភាគរយនៅខែកញ្ញា ហើយម្តងទៀត បានឈានលើសគោលដៅ ២ ភាគរយ របស់ធនាគារកណ្តាលជប៉ុន (BOJ) ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ