អេស្បាញ៖ ក្រុមអ្នកបើកបរឡានដឹកទំនិញនៅប្រទេសអេស្ប៉ាញបានចាប់ផ្តើមធ្វើកូដកម្មមិនកំណត់ កាលពីថ្ងៃចន្ទ ប្រឆាំងនឹងការកើនឡើងថ្លៃទំនិញ ផ្គត់ផ្គង់ការរស់នៅប្រចាំថ្ងៃ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានinvesting.comនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២។

សកម្មភាពកូដកម្មនេះ កើតឡើងជាលើកទីពីរហើយ នៅឆ្នាំ២០២២នេះ ហើយកូដកម្មនេះ ត្រូវបានរៀបចំឡើងដោយវេទិកាក្រៅផ្លូវការសម្រាប់ការពារវិស័យដឹកជញ្ជូន។ដោយទៅខែមីនា និងខែមេសា កន្លងទៅ អ្នកដឹកទំនិញរបស់ប្រទេសនេះបានធ្វើកូដកម្មរយៈពេល ២០ថ្ងៃ ដែលបណ្តាលឱ្យមានបញ្ហាធំនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ជាតិ។

ក្រុមកូដករបានរិះគន់ "កង្វះការប្តេជ្ញាចិត្ត" របស់ក្រសួងដឹកជញ្ជូន ចល័ត និងរបៀបវារៈទីក្រុង ក្នុងការអនុវត្តតាមកិច្ចព្រមព្រៀង ដែលបានបញ្ចប់កូដកម្ម កាលពីខែមីនា។

ឆ្លើយតបទៅនឹងការធ្វើកូដកម្ម និងការរិះគន់នេះ រដ្ឋមន្ត្រីដឹកជញ្ជូន អេស្បាញ លោកស្រី Raquel Sanchez បានទទូចថា មិនមានហេតុផលសម្រាប់សកម្មភាពកូដកម្មនោះទេព្រោះជាវិបត្តិសកល។ លោកស្រីបានអត្ថាធិប្បាយ កាលពីសប្តាហ៍មុនថា៖ «ផ្ទុយទៅវិញ សកម្មភាពនេះនឹងមិនជួយនរណាម្នាក់ទេ»៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ