ភ្នំពេញ៖ សមត្ថកិច្ចប្រមាញ់ជនសង្ស័យពីក្រោយ ក៏បានផ្ទុះអាវុធស្រោចលើសមត្ថកិច្ច។ ភ្លាមៗនោះ សមត្ថកិច្ច បានបាញ់តបតទៅវិញ បណ្ដាលឱ្យជនសង្ស័យម្នាក់ស្លាប់ ចាប់ខ្លួនបាន២នាក់ និងរបួ សធ្ងន់ម្នាក់ ក្នុងនោះក៏មានប្រជាពលរដ្ឋខ្មែរ ៣នាក់ ក្នុងនោះបានរបួសដោយគ្រាប់កាំភ្លើងម្នាក់(ស្រី) និង២នាក់ទៀតរបួសបាក់ជើង ដោយជនសង្ស័យបើករថយន្តបុក។
ក្នុងករណីនេះបានកើតឡើងកាលពីវេលាម៉ោង ៨:២០នាទីព្រឹក ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២២ ជនសង្ស័យទាំង៤នាក់ដែលជាជនជាតិថៃ ទី១ មានឈ្មោះ នុំ ម៉ាឡាគុន ភេទប្រុស អាយុ៣៤ឆ្នាំ ទី២ ឈ្មោះ សែប ជីលែនស៊ុក ភេទប្រុស អាយុ២៥ឆ្នាំ ទី៣ ឈ្មោះ ណាកូ ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិថៃរងរបួសដោយគ្រាប់កាំភ្លើង កំពុងសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកជនសង្ស័យ ទី៤ ឈ្មោះ ជែម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិថៃ ស្លាប់នៅកន្លែងកើតហេតុ។
ដោយឡែក ប្រជាពលរដ្ឋខ្មែរចំនួន ៣នាក់ បានរងរបួសក្នុងហេតុការណ៍នេះគឺ ស្ត្រីវ័យ៣៤ឆ្នាំម្នាក់ របួសត្រូវគ្រាប់កាំភ្លើង១គ្រាប់ ចំចង្កេះក្រោយ និងបុរសវ័យ៣៩ឆ្នាំម្នាក់ ស្ត្រីចំណាស់វ័យ ៧២ឆ្នាំ រងរបួសបាក់ជើងដោយសារជនសង្ស័យបើកបរថយន្តបុកខណៈគេចពីសមត្ថកិច្ច។
ប្រតិបត្តិការនេះ សមត្ថកិច្ចបានដកហូតវត្ថុតាងគ្រឿងញៀនចំនួន ៤២ដុំ អាវុធខ្លីចំនួន ២ដើម រថយន្តចំនួន ២គ្រឿង គ្រាប់កាំភ្លើងជាច្រើនគ្រាប់។ បច្ចុប្បន្នជនងស្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចកំពុងអនុវត្តតាមនីតិវិធីច្បាប់៕SP