វេណេស៊ុយអេឡា ៖ វេណេស៊ុយអេឡា បានដោះលែងពលរដ្ឋអាមេរិកចំនួន៧នាក់ រួមមានទាំងថ្នាក់​ដឹកនាំ​ក្រុមហ៊ុនប្រេង៥នាក់ផងដែរ ជាថ្នូរសម្រាប់ការដោះលែងសាច់ញាតិ២នាក់ របស់ប្រធានា​ធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ដែលជាប់ឃុំឃាំង នៅសហរដ្ឋអាមេរិក ក្រោមប​ទល្មើ​សគ្រឿងញៀ​ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeeranនៅទី២ ខែ​តុលា ឆ្នាំ២០២២។

 

ការដោះដូរខាងលើនេះ រួមមានថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនប្រេង ស៉ីតហ្គោ ផេត្រូលៀម ដែលបា​នជា​ប់ឃុំឃាំង​រយៈពេលរាប់ឆ្នាំ ហើយនិងអតីតយុទ្ធជនកងម៉ារីន លោក ម៉ាត់ស៊ូ ហ៊ែដ ​ព្រមទាំងពល​រដ្ឋអា​មេរិកម្នាក់ទៀតឈ្មោះ អូស្មាន ខាន់ ។ពួកគេទាំងនេះត្រូវបានវេណេស៊ុយអេឡា ដោះលែងជាថ្នូរសម្រា​ប់ក្មួយ២នាក់ របស់ភរិយាលោក ម៉ាឌូរូ ដែលត្រូវបានចាប់ខ្លួនកាលពីឆ្នាំ២០១៥។

 

គួរបញ្ជាក់ថា ចំពោះមុខសម្ពាធកាន់តែកើនឡើង បច្ចុប្បន្នទីក្រុងវ៉ាស៉ីនតោនកំពុងតែប្រឹងប្រែងបន្ថែម ដើម្បី​ស្វែ​ង​រកការផ្តល់សិទ្ធិសេរីភាពឡើងវិញ ឱ្យពលរដ្ឋអាមេរិករាប់សិបនាក់ ដែលបានជាប់ឃុំ​ឃាំងនៅឯក្រៅប្រទេស។ ភាគច្រើននៃការផ្តោតសំខាន់របស់រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ជុំវិញបញ្ហានេះ គឺទៅលើតារាបាល់បោះអាមេរិក នាង ប៊្រីតនី ហ្ក្រាញណឺនិងពលរដ្ឋ​អាមេរិកម្នា​ក់ទៀត គឺលោក ផូល វេលែន ដែលជាប់ឃុំនៅក្នុងប្រទេសរុស្ស៉ី៕ SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ