WHO ៖ប្រទេសនានាគួរតែពិចារណាណែនាំឱ្យអ្នកដំណើរពាក់ម៉ាស់ឡើងវិញ នៅពេលកំពុងធ្វើដំណើរតាមផ្លូវអាកាស
បរទេស៖ មន្ត្រីអង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសនានាគួរតែពិចារណាណែនាំឱ្យអ្នកដំណើរពាក់ម៉ាស់ឡើងវិញ នៅពេលកំពុងធ្វើដំណើរតាមផ្លូវអាកាស ដោយសារតែការរីករាលដាលយ៉ាងឆាប់រហ័សនៃប្រភេទមេរោគបំប្លែងខ្លួន Omicron ចុងក្រោយបំផុត នៅសហរដ្ឋអាម៉េរិក។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAljazeera នៅថ្ងៃទី ១១ ខែមករា ឆ្នាំ២០២៣។
មន្ត្រីអង្គការសុខភាពពិភពលោក បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយថា នៅអឺរ៉ុប មាន បំប្លែងខ្លួន Omicron XBB.1.5 ហើយការឆ្លងរបស់មេរោគបំប្លែងថ្មីនេះមានភាពលឿនរហ័ស ដែលអាចឆ្លងបានច្រើនបំផុតដែលត្រូវបានរកឃើញរហូតមកដល់ពេលនេះ - ស្មើនឹង ២៧.៦ ភាគរយនៃករណី COVID-19 នៅសហរដ្ឋអាមេរិកសម្រាប់សប្តាហ៍ដែលបញ្ចប់នៅថ្ងៃទី ៧ ខែមករា។
ក្នុងនោះផងដែរ មន្ត្រីសង្គ្រោះបន្ទាន់ជាន់ខ្ពស់របស់អង្គការសុខភាពពិភពលោកប្រចាំនៅអឺរ៉ុប លោកស្រី Catherine Smallwood បាននិយាយថា អ្នកដំណើរគួរតែត្រូវបានគេណែនាំឲ្យពាក់ម៉ាស់នៅក្នុងកន្លែងដែលមានហានិភ័យខ្ពស់ ដូចជាជើងហោះហើរផ្លូវឆ្ងាយ ។លោកស្រីបន្តថា ប្រសិនបើវិធានការត្រូវបានពិចារណា ការធ្វើដំណើរគួរតែត្រូវបានអនុវត្តក្នុងលក្ខណៈមិនរើសអើង"៕