សម្តេចតេជោ ហ៊ុន សែន ប្រឆាំងដាច់ខាតរាល់សំណើទាំងឡាយណារបស់ភាគីកម្ពុជា ស្នើបើកច្រកទ្វារព្រំដែនឡើងវិញជាមួយថៃ ព្រោះថា «កូនសោ នៅលើដៃភាគីថៃ»
2 ម៉ោង មុន
ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានប្រកាសប្រឆាំងដាច់ខាតរាល់សំណើទាំងឡាយណារបស់ភាគីកម្ពុជា ដែលស្នើបើកច្រកទ្វារព្រំដែនឡើងវិញជាមួយថៃ ព្រោះថា កូនសោនៅលើដៃរបស់ថៃ ជាអ្នកកាន់ហើយ។
សម្ដេច បន្ដថា ថៃជាអ្នកបិទមុន ថៃក៏ត្រូវបើកមុនដែរ។
ការថ្លែងឲ្យដឹងរបស់ សម្តេចតេជោ ហ៊ុន សែន នាឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ពិធីបើកអនុសំវច្ឆរមហាសន្និបាតមន្ត្រីសង្ឃទូទាំងប្រទេសលើកទី៣៣ ឆ្នាំ២០២៥ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៥។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ហ៊ុន សែន លើកទឹកចិត្តឱ្យលក់ទំនិញចាស់ៗរបស់ថៃឱ្យអស់ តែកុំលក់មិនអស់រហូត។ ន័យនេះ សម្ដេច ប្រហែលចង់សំដៅដល់ការបន្តនាំចូលទំនិញថ្មីបន្ថែមពីថៃ ហើយថា ជាទំនិញស្ដុកចាស់៕
