បាងកក ៖ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក បានផ្ញើលិខិតមួយជូនដល់ភាគីថៃ ដើម្បីជូនដំណឹងពីការផ្អាកកិច្ចចរចាពន្ធគយ រហូតទាល់តែថៃអនុវត្តពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា ដែលមានប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្វើជាសាក្សី។ នេះបើតាមកាសែតថៃ Khaosod ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥។

លោក Nikorndej Balankura ជាអ្នកនាំពាក្យក្រសួងការបរទេសថៃ បានធ្វើបទបង្ហាញខ្លីស្ដីពីស្ថានការណ៍វិវត្តន៍ចុងក្រោយនៅក្នុងស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ។ លោកបានកត់សម្គាល់ថាកាលពីថ្ងៃសុក្រ ម្សិលមិញ មានកិច្ចសន្ទនាតាមទូរស័ព្ទរវាងនាយករដ្ឋមន្ត្រីថៃ និងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ។ តាមលោក Nikorndej កាលពីយប់ថ្ងៃសុក្រ ថៃទទួលបានការជូនដំណឹងពីតំណាងរងពាណិជ្ជកម្មអាមេរិក ថាភាគីអាមេរិកបានផ្អាកជាបណ្ដោះអាសន្ននូវកិច្ចចរចាពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងថៃ។ កិច្ចចរចាអាចចាប់ផ្ដើមឡើងវិញ នៅភាគីថៃប្ដេជ្ញាចិត្តចំពោះការអនុវត្តយ៉ាងពេញលេញតាមកិច្ចព្រមព្រៀងសន្តិភាពជាមួយកម្ពុជា។ សហរដ្ឋអាមេរិកសង្ឃឹមថានឹងមានដំណោះស្រាយមួយក្នុងពេលឆាប់ៗ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីថៃ លោក Anutin Charnvirakul កាលពីប៉ុន្មានមុននេះបានអះអាងថានឹងខ្វល់ថាតើសហរដ្ឋអាមេរិកនឹងយកពន្ធគយកម្រិតណាពីថៃនោះទេ ហើយថាលោកនឹងធ្វើអ្វីៗដើម្បី ផលប្រយោជន៍សម្រាប់ថៃ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ