ចិន៖សមយុទ្ធយោធារួមគ្នារវាងចិននិងរុស្ស៊ីបានចាប់ផ្តើមកាលពីថ្ងៃចន្ទ័នៅឯមូលដ្ឋានហ្វឹកហ្វឺនយុទ្ធសាស្ត្រអាវុធរួមគ្នានៃកងទ័ពរំដោះប្រជាជនចិន (PLA) នៅភាគនិរតីប្រទេសចិនតំបន់Ningxia Hui ។ 

សមយុទ្ធ Zapad/Interaction-2021 បានចាប់ផ្តើមនៅក្នុងមូលដ្ឋានហ្វឹកហ្វឺនយុទ្ធសាស្ត្រសព្វាវុធ Qi នៅតំបន់ស្វយ័ត Ningxia Hui ភាគពាយ័ព្យប្រទេសចិនកាលថ្ងៃច័ន្ទខណៈដែលមានការចូលរួមពីកងទ័ពអាវុធ រួមទាំងរថពាសដែក កាំភ្លើងវាយប្រហារ កាំភ្លើងបាញ់ផ្លោងដោយខ្លួនឯង។ ទូរទស្សន៍កណ្តាលចិន CCTV បានរាយការណ៍ថាមានប្រព័ន្ធបាញ់រ៉ុក្កែតជាច្រើន ត្រូវបានដាក់ពង្រាយ មី យន្តហោះគ្មានមនុស្សបើកនិងយានជំនួយជាច្រើនគ្រឿង ដាក់ត្រៀមនៅក្រោមភ្នំហេឡានក្នុងពិធីបើក។


យន្តហោះចម្បាំងសរុបចំនួន ៦ គ្រឿងដែលមានយន្តហោះចម្បាំងបំបាំងកាយ J-២០, យន្តហោះប្រយុទ្ធធុនធ្ងន់ J-១១, យន្តហោះចម្បាំងចំរុះ J-១៦, យន្តហោះទម្លាក់គ្រាប់បែក JH-7A, យន្តហោះទម្លាក់គ្រាប់បែក H-៦K និងយន្តហោះដឹកជញ្ជូនធុនធំ Y-២០ របស់កងទ័ពអាកាស PLA ធ្វើឱ្យពិធីបើកកាន់តែកក្រើក  ។


លោកLi Zuocheng សមាជិកនៃគណៈកម្មការយោធាមជ្ឈិម (CMC) និងជាប្រធានបុគ្គលិកនៃនាយកដ្ឋានបុគ្គលិករួមរបស់ CMC បានបម្រើការជាអគ្គនាយកនៃលំហាត់សមយុទ្ធនេះ។មន្ត្រីរូបនេះបាននិយាយថាវាឆ្លុះបញ្ចាំងពីការលើកកម្ពស់ថ្មីនៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-រុស្ស៊ីសម្រាប់យុគសម័យថ្មីនិងការជឿទុកចិត្តគ្នាទៅវិញទៅមកជាយុទ្ធសាស្ត្រការផ្លាស់ប្តូរនិងការសម្របសម្រួលជាក់ស្តែងរវាងប្រទេសទាំងពីរ។


សមយុទ្ធយោធាចិន-រុស្ស៊ី ប្រព្រឹត្តទៅជាផ្លូវការ ចាប់ពីថ្ងៃទី ៩-១៣ ខែសីហា  សម្រាប់រយៈពេលបីថ្ងៃ សមយុទ្ធរួមគ្នានេះមានគោលបំណងធ្វើឱ្យស៊ីជម្រៅដល់ប្រតិបត្តិការប្រឆាំងភេរវកម្មរវាងយោធាចិននិងរុស្ស៊ីនិងបង្ហាញពីការប្តេជ្ញាចិត្ត និងភាពរឹងមាំរបស់ប្រទេសទាំងពីរដើម្បីរួមគ្នាការពារសន្តិសុខនិងស្ថិរភាពក្នុងតំបន់និងអន្តរជាតិនេះបើយោងតាមមន្រ្តីចិននិងរុស្ស៊ី៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ