រុស្ស៊ី៖ លោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានមកដល់ប្រទេសរុស្ស៊ីហើយ។ នេះបើតាមការឱ្យដឹងពីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitri Peskov ចុះផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ២០២២៣។

លោក គីម “ធ្វើដំណើក្នុងប្រទេសកូរ៉េខាងជើង តាមរថភ្លើងឯកជនឆ្ពោះទៅព្រំដែនភាគឦសាន»។ រុស្ស៊ី និងកូរ៉េខាងជើង មានព្រំប្រទល់ខ្លីមួយ នៅជិតទីក្រុង វ្លាឌីវ៉ូស្តុក ភាគខាងកើតរបស់រុស្ស៊ី។

សូមបញ្ជាក់ថា ក្នុងជំនួបនេះត្រូវបានគេសន្និដ្ឋានថា លោក ពូទីន កំពុងស្វែងរកការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលប្រឆាំងរថក្រោះពីកូរ៉េខាងជើង សម្រាប់យកទៅប្រើក្នុង សង្រ្គាមឈ្លានពានប្រឆាំងអ៊ុយក្រែន ខណៈលោក គីម ជុងអ៊ុន ត្រូវបានគេរាយការណ៍ថាកំពុងស្វែងរកបច្ចេកវិទ្យាទំនើបៗសម្រាប់ការអភិវឌ្ឍផ្កាយរណប និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ ព្រមទាំងជំនួយស្បៀងអាហារ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ