ឥណ្ឌូនេស៊ី៖មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ (GFZ) បាននិយាយថា គ្រោះរញ្ជួយដីកម្រិត ៦.៦រ៉ិចទ័រ បានវាយប្រហារទីក្រុង Halmahera ប្រទេសឥណ្ឌូនេស៊ី។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានRTនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣។ 

មជ្ឈមណ្ឌលស្រាវជ្រាវភូមិសាស្ត្រអាល្លឺម៉ង់ ដដែលបានបន្ថែមថា ការរញ្ជួយដីនេះមានជម្រៅ១២០ គីឡូម៉ែត្រ (74.56 ម៉ាយ)។ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយរបស់ប្រទេសឥណ្ឌូណេស៊ី មិនបានឆ្លើយតបភ្លាមៗចំពោះតួរលេខនៃការ ខូចខាតដែលបណ្តាលពីគ្រោះរញ្ជួយដីកនេះនៅឡើយទេ។ 

សូមបញ្ជាក់ថា ប្រទេសឥណ្ឌូណេស៊ីបានឆ្លងកាត់ "ខ្សែសង្វាក់នៃភ្លើងប៉ាស៊ីហ្វិក" ដែលជាតំបន់នៃសកម្មភាពរញ្ជួយដីខ្ពស់ដែលស្ថិតនៅលើបន្ទះ tectonic ជាច្រើន៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ