(ភ្នំពេញ)៖ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៣៖៤០នាទី សមត្ថកិច្ចក៏ប្រទះឃើញជនសង្ស័យ ជិះម៉ូតូចំនួន០២គ្រឿង មានគ្នាចំនួន០៣នាក់ បានធ្វើសកម្មភាពឆក់កាបូបស្ពាយពីនារីរងគ្រោះដែលកំពុងជិះម៉ូតូបានសម្រេច។

ភ្លាមនោះកម្លាំងជំនាញធ្វើការប្រដេញ និងឃាត់ខ្លួនជនសង្ស័យបានទាំង០៣នាក់ នៅចំណុចមុខក្លោងទ្វារវត្តសន្សំកុសល ផ្លូវលេខ២៧១ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ រួមមាន៖

ទី១៖ ឈ្មោះ ខន ហ្វីលីប ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវលំ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ទី២៖ ឈ្មោះ គឹម វុទ្ធា ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវមិនចាំលេខ ក្នុងសង្កាត់ចាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេទី៣៖ ឈ្មោះ ចាន់ រ៉ុង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងដូចជា ម៉ូតូហុងដាស្កុបពី ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1AO-៨១៣១ ម៉ូតូហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1KF-១៩៩៩(របស់ជនសង្ស័យ)។ និងកាបូបស្ពាយដាច់ខ្សែ ពណ៌ខ្មៅ (របស់នារីរងគ្រោះ)។ 

ក្រោយឃាត់ខ្លួនជនសង្ស័យ សមត្ថកិច្ចបាន ប្រគល់ទៅអោយម្ចាស់ដើមគេវិញ បច្ចុប្បន្ន កម្លាំងជំនាញកំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញចាត់ការតាមនីតិវិធី៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ