ភ្នំពេញ៖ជ្រលងនៃកូនព្យុះ លើកទី៦ អ៊ីន ហ្វា និង ខ្យល់មូសុងនិរតី នឹងមានឥទ្ធិពលមកលើកម្ពុជា ចាប់ពីថ្ងៃទី៥ , ៦ , ៧ និង ទី៨ ខែកក្កដា ឆ្នាំ២០២១ ។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងធនធានទឹក នៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២១ នេះ ។លក្ខណៈបែបនេះ នឹងធ្វើឲ្យអាកាសធាតុនៅកម្ពុជាមានស្ថានភាពដូចខាងក្រោម ៖

១-បណ្ដាខេត្តនៅតំបន់វាលទំនាបជាប់ជុំវិញទន្លេសាបនិងបឹងទន្លេសាប មានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននិងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។

២-បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែកនិងតាមដងទន្លេមេគង្គមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននិងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ។

៣-តំបន់មាត់សមុទ្រមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើននិងមានខ្យល់កន្ត្រាក់ក្នុងកម្រិតបង្គួរ ជាមួយរលកសមុទ្រមានកម្ពស់ជាមធ្យម ។

៤-ស្ថានភាពនៃទន្លេមេគង្គចាប់ផ្ដើមឡើងបន្តិចជាបន្តបន្ទាប់ ។

អាស្រ័យដូចបានជម្រាបជូនខាងលើ ក្រសួងធនធានទឹក សូមសូមឲ្យសាធារណជននិងបងប្អូនប្រជានេសាទ និង អ្នកធ្វើដំណើរតាមសមុទ្រទាំងអស់បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងរាល់គ្រោះថ្នាក់ផ្សេងៗ អាចកើតមានជាយថាហេតុ ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ