សូមបន្តប្រុងប្រយ័ត្នចាប់ពីថ្ងៃទី២-៨ ខែមិថុនា, ភ្លៀងបន្តធ្លាក់ពីខ្សោយទៅច្រើន ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់
3 ឆ្នាំ មុន
ភ្នំពេញ៖ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង បញ្ជាក់ពីស្ថានភាពធាតុអាកាសនៅកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ ៨ ខែមិថុនា ឆ្នាំ២០២១។
ក្រសួងធនធនទឹកបានឲ្យដឹងថា ក្នុងមួយសប្តាហ៍ទៅមុខនេះកម្ពុជាទទួលនូវឥទ្ធិពលនៃខ្យល់មូសុងនិរតីដោយចាប់ពីថ្ងៃទី២-៤ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងខ្សោយហើយចាប់ពីថ្ងៃទី៥-៨ ខែមិថុនា ខ្យល់មូសុងនិរតីមានកម្លាំងពីបង្គួរទៅខ្លាំង និងនៅយប់ថ្ងៃទី៣១ ខែឧសភា ស្ថិតនៅខាងកើតហ្វិលីពីនមានការកកើតនូវព្យុះទី៣ឈ្មោះឆយវ៉ាន់ ( Choi-wan ) ដែលកំពុងធ្វើដំណើរស្របប្រទេសហ្វីលីពីន ឆ្ពោះទៅភាគឦសានដោយមិនមានឥទ្ធិពលមកលើកម្ពុជាយើងទេ ។
ក្រសួងអំពាវនាវដល់ប្រជានេសាទ និងអ្នកដំណើរសមុទ្រ ត្រូវបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតផ្គរ រន្ទះ ខ្យល់ខ្លាំង ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់ ៕SP