អ្នកកើតកូវីដ១៩ ធ្លាប់បានទៅ ឱសថស្ថាន ឆាតវិមាន នៅថ្ងៃទី២៤ និង២៥ ខែមីនា, អ្នកសង្ស័យសូមទៅពិនិត្យសំណាក
4 ឆ្នាំ មុន
យោងតាមការចុះផ្សាយរបស់ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានចេញសេចក្តីជូនដំណឹង សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលធ្លាប់បានទៅ ឱសថស្ថាន ឆាតវិមាន ស្ថិតនៅផ្ទះលេខ ៣៩៣Eo, ក្រុម១២, មហាវិថីម៉ៅសេទុង, សង្កាត់ ផ្សារដេប៉ូ៣, ខណ្ឌទួលគោក នៅថ្ងៃទី២៤ និង២៥ ខែមីនា ឆ្នាំ២០២១ ដោយមូលហេតុ៖ អ្នកវិជ្ជមានកូវីដ១៩ បានទៅទីតាំងខាងលើ
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬសង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វើតេស្តរកមេរោគកូវីដ១៩។
ដោយទីតាំងធ្វើតេស្ត វិទ្យាល័យបាក់ទូក វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាពចាក់អង្រែក្រោម មន្ទីរពេទ្យខ្មែរ-សូវៀត សាលាបឋមសិក្សា សុភមង្គល (ក្រោយផ្សារស៊ិន ជូរី បណ្តោះអាសន្ន) មន្ទីរពេទ្យបង្អែកនៅតាមបណ្តាខេត្តនានា៕SP