ភ្នំពេញ  ៖  សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃកម្ពុជា បានសង្ឃឹមថា ក្រុមហ៊ុនFacebook នឹងទទួល បានប្រាក់ចំណេញលើស  ២០០លានដុល្លារ ក្នុង មួយឆ្នាំនៅកម្ពុជា ខណ:រាជរដ្ឋាភិបាល  ទទួលបាន  ១០ភាគរយ។ 

ការបង្ហាញក្ដីសង្ឃឹមនេះ បន្ទាប់ពីក្រសួងប្រៃសនីយន៍  និងទូរគមនាគមន៍ បានអនុញ្ញាតឱ្យក្រុមហ៊ុន Meta បន្តការងារនៅកម្ពុជា ខណៈ Facebook ផ្លូវការរបស់ សម្តេចតេជោ ហ៊ុន សែន មិនត្រូវបានរងពិន័យ។

ជាមួយនឹងការប្រកាសប្រើប្រាស់ បណ្ដាញសង្គម Facebook ឡើងវិញ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «សង្ឃឹមថាក្រុមហ៊ុនFacebook នឹងទទួល បានប្រាក់ចំណេញលើស២០០លានដុល្លារ ក្នុងមួយឆ្នាំនៅកម្ពុជា ឯរាជរដ្ឋាភិបាលទទួលបាន១០ភាគរយ ដែលមានទឹកប្រាក់លើស២០លានដុល្លារ ក្នុងមួយឆ្នាំ(តួរលេខផ្នែកពន្ធដារ)»។

ជាមួយគ្នានេះ សម្ដេចតេជោ  ហ៊ន  សែន  ក៏សង្ឃឹមថា ក្រុមហ៊ុនFacebook នឹងប្រកាន់ខ្ជាប់នូវក្រមសីលធម៍ មិនងងិតងងុល ដូចក្រុមមនុស្សខូចដែលជាមនុស្ស មិនត្រូវបានស្វាគមន៍នៅកម្ពុជានោះឡើយ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ