នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចបានរកឃើញសាកសពមនុស្ស២នាក់ ស្លាប់ក្នុងហេតុការណ៍អគ្គិភ័យឆេះឃ្លាំងស្ដុកទំនិញ នៅចំណុចដីឡូ៍លេខ៥ ភូមិ៤ ផ្លូវ៣៥៨ សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នាវេលាម៉ោង១២៖៤៥នាទី រំលងអាធ្រាត្រកន្លងទៅនេះ។


សេចក្ដីរាយការណ៍ពីភ្នាក់ងារ បានឲ្យដឹងថា នៅពេលនេះកម្លាំងសមត្ថកិច្ចជំនាញកំពុងធ្វើការពិនិត្យសាកសពរបស់ជនរងគ្រោះទាំងពីរនាក់នេះ។ នៅកន្លែងពិនិត្យសាកសព ក៏មានវត្តមានរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ, លោក មាន ចាន់យ៉ាដា និងលោកឧត្តមសេនីយ៍ទោ សុង លី ស្នងការការរងនគរបាលរាជធានីភ្នំពេញផងដែរ។


គួរជម្រាបថា មុនកើតហេតុមានលឺសំលេងផ្ទុះចេញពីឃ្លាំងខាងលើ ហើយក៏ចេញជាអណ្ដាតភ្លើងឆេះ បង្កការភ្ញាក់ផ្អើលតែម្ដង ភ្លាមៗនោះក៏ប្រជាពលរដ្ឋបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីហៅរថយន្ដពន្លត់អគ្គិភ័យឲ្យជួយអន្ដរាគមន៍ សមត្ថកិច្ចបានបញ្ជាក់ថា ទំហំនៃការខូចខាតឃ្លាំងទាំងស្រុងតែម្តង។


ចំពោះមូលហេតុនៃការឆាបឆេះ មិនទាន់មានការសន្និដ្ឋានបាននោះទេ ក្នុងការជួយអន្ដរាគមន៍ សមត្ថកិច្ចបានប្រើប្រាស់ រថយន្តអស់ចំនួន៤៥គ្រឿង សម្ភារៈខូចខាតមានថង់ប្លាស្ទិក, គ្រឿងជ័រ និងសម្ភារជាច្រើនទៀត ត្រូវបានខូចខាតទាំងស្រុង៕sp

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ