តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងធនធានទឹក និងឧត្តុនិយមចេញផ្សាយនៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០បានឱ្យដឹងថា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ នេះវិសម្ពាធមួយដែលបានកើតឡើងក្នុងមហាសមុទ្រប៉ាស៊ីហ្វិក ខាងកើតកៀកនឹងប្រទេសហ្វីលីពីន បានវិវត្តខ្លួនជាបន្តបន្ទាប់ទៅជាព្យុះទី១៨ ឈ្មោះម៉ូឡាវ(MOLAVE)ដោយដើរចូលទៅភាគកណ្តាលប្រទេសហ្វីលីពីន។

តាមការព្យាករព្យុះម៉ូឡាវនេះ នឹងបង្កើនឥទ្ធិពលជាលំដាប់ នៅពេលធ្វើដំណើរឆ្លងកាត់ប្រទេសហ្វីលីពីន រួចចូលមកក្នុងសមុទ្រចិន ខាងត្បូងនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ហើយបានថមថយឥទ្ធិពលនៅពេលចូលមកដល់ប្រទេសវៀតណាម ត្រង់ម្តុំចំណុចក្វាងងៃ នៅថ្ងៃទី២៨តុលាឆ្នាំ២០២០ រួចបន្តដំណើរចូលលើតំបន់ប៉ាសុងរបស់ប្រទេសឡាវដោយថមថយឥទ្ធពិលទៅជាវិសម្ពាត និងសម្ពាតទាបនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២០។

លក្ខណៈបែបនេះ នឹងធ្វើឱ្យអាកាសធាតុនៅកម្ពុជាចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែតុលាឆ្នាំ២០២០ នឹងមានស្ថានភាពដូចខាងក្រោម៖បណ្តាខេត្តនៅតាមតំបន់ជួរភ្នមដងរែក និងខ្ពង់រាបភាគឦសានរួមមានខេត្ត រតនគិរី ស្ទឹងត្រែង ព្រះវិហា និងខេត្តឧត្តរមានជ័យ អាចមានភ្លៀងធ្លាក់ច្រើនលាយឡំជាមួយនឹងខ្យល់ខ្លាំង ។ព្រមជាមួយគ្នានេះ បណ្តាខេត្តនៅតាមតំបន់វាលទំនាប រួមមានខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ ប៉ៃលិន ខេត្តបាត់ដំបង អាចមានភ្លឿងធ្លាក់ច្រើន។

ស្ថានភាពបែបនេះ ក្រសួងធនធានទឹកនិងឧត្តុនិយម កបានអំពាវនាវប្រជា ពលរដ្ឋដែលនៅតាមតំបន់ខាងលើ បង្កើនការយកចិត្តទុកដាក់ប្រុងប្រយ័ត្នខ្ពស់ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ផ្សេងៗដែលអាចកើតមានឡើយជាយថាហេតុ៕SP

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ